កីឡាករក្លឹបភ្នំពេញក្រោន កែង សុខងន សង្ឃឹមថា នឹងមានក្លឹបធំៗ នៅតំបន់អឺរ៉ុប មកចែករំលែកបទពិសោធន៍ដល់កីឡាករកម្ពុជាបន្ថែមទៀត បន្ទាប់ពីក្លឹបកំពូលមកចក្រភពអង់គ្លេស Celtic បានមកផ្តល់បទពិសោធន៍ និងបច្ខេកទេសល្អៗ ដល់ក្រុមភ្នំពេញក្រោន កាលពីថ្ងៃទី ០៣ ខែកក្តដា ម្សិលមិញ នៅកីឡាដ្ឋាន RSN ។
កីឡករដែលទើបទទួលបានការជឿទុកចិត្តពីលោក Leonardo Victorino ចូលរួមក្រុមជម្រើសជាតិកម្ពុជារូបនេះ បានឲ្យដឹងថា លោកពិតជាមានមោទនភាព និងសប្បាយរីករាយណាស់ ដែលបានគ្រូបង្វឹកមកពីក្លឹប Celtic មកបង្ហាត់បង្ហាញបច្ចេកទេស និងផ្តល់បទពិសោធន៍ល្អៗ ដល់យុវជន ក៏ដូចជាកីឡាករក្លឹបអាជិពនៅប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍខ្លួនកាន់តែខ្ពស់ ស្របពេលដែលវិស័យបាល់ទាត់នៅប្រទេសកម្ពុជា កំពុងតែមានការីកចម្រើន ដូច្នេះបើទទួលបានបទិសោធន៍ពីពួកគេបន្ថែមទៀតនោះ និងអាចឈានទៅរកប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅក្នុងអាស៉ី នៅពេលអនាគត ជាមិនខាន។
សមាជិកភ្នំពេញក្រោនរូបនេះ បញ្ជាក់បន្ថែមទៀតថា លោកធ្លាប់ទទួលបានពត៌មានទាក់ទងក្លឹប Celtic គឺជាក្លឹបខ្លាំងមួយ មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅប្រទេស Scotland និងតំបន់អឺរ៉ុប ផងដែរ។ ហេីយពួកគេគឺក្លឹបដែលតែងតែវត្តមានប្រកួតប្រជែងក្នុងពានរង្វាន់ធំៗ ដូច UEFA Champion League និង Europa League សិទ្ធតែជាព្រឹត្តិការណ៍ដែលបណ្តាក្លឹបអាជិពនានា នៅតំបន់អឺរ៉ុបចង់ចូលរួមប្រកួតផងដែរ។
កីឡាករភ្នំពេញក្រោនរូបនេះ រំពឹងថានឹងមានកីឡាករល្បីៗ និងក្លឹបអាជិពនៅតំបន់អឺរ៉ុបផ្សេងទៀត ដូចជាក្លឹប Manchester United, Liverpool FC ប្រទេសអង់គ្លេស និងក្លឹបយក្សរបស់ប្រទេសអេស្ប៉ាញ FC Barcelona និងបានមកផ្តល់ទសោធន៍ជាច្រើន ដល់កីឡាករកម្ពុជា មិនត្រឹមតែក្លឹប Celtic មួយប៉ុណ្ណោះទេ ព្រោះថាកីឡាបាល់ទាត់នៅប្រទេសកម្ពុជានៅខ្វះបទពិសោធន៍ជាច្រើន និងចង់ឲ្យពួកគេផ្តល់នូវពត៌មាន ពីមក្រិតបាល់ទាត់យើងឡើងដល់កម្រិតណា ដើម្បីងាយស្រួលស្វែងរកចំណុចខ្សោយ និងចំណុចខ្លាំងរបស់របស់យើង ដើម្បីកែតម្រូវចំណុចទាំងអស់នោះ វិឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើឡើងៗ ជាងនេះបន្ថែមទៀត។
សូមបញ្ជាក់ថា គ្រូបង្វឹកក្លឹប Celtic ដែលមកចែករំលែកបទពិសោធន៍ដល់កីឡាករភ្នំពេញក្រោន នាពេលនេះមានចំនួន ២រូប គឺលោក Graham Diamond និង Paul-John Corr ហើយនេះមិនមែនជាលើកទី១ ទេ សម្រាប់ពួកគេ ដោយកាលពីពេលថ្មីៗ នេះ គ្រូបង្វឹកទាំងពីរ ខាងលើបានធ្វើកម្មវិធីបែបនេះ ជាមួយក្លឹបព្រះខ័នរាជស្វាយរៀង និងក្រុមសាលាបាល់បាទី ផងដែរ៕