អតីតកីឡាករ Bayern Munich, Arsenal និងGalatasaray ខ្សែប្រយុទ្ធ Lukas Podolski បានថតជាមួយនៅឯកសណ្ឋានក្លិបថ្មីរបស់ខ្លួនVissel Kobe ដែលមានមូលដ្ឋាននៅក្របខណ្ឌលីគកំពូលជប៉ុន ក្រោមកិច្ចសន្យារយៈពេល២ឆ្នាំ។
បុរសដើមកំណើតប៉ូឡូញ ធ្លាប់លេងអោយក្លិប Cologne បន្ទាប់មកចំណាយពេល៣ឆ្នាំជាមួយBayern Munich ចន្លោះ២០០៦ ដល់ ឆ្នាំ២០០៩។
បចុប្បន្នមានវ័យ៣១ឆ្នាំ បានចូលរួមជាមួយ Arsenal នៅឆ្នាំ២០១២ រកបាន១៩គ្រាប់ ក្នុងចំណោម៦០ប្រកួតនៅលីគកំពូលអង់គ្លេស និងជួយកាំភ្លើងធំឈ្នះFA Cup កាលពីឆ្នាំ២០១៤។ មុនពេលផ្លាស់ទៅលេង Galatasaray កាលពីរដូវក្តៅឆ្នាំ២០១៥។
រូបគេបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់កាលពីខែ ឆ្នាំ២០១៦ ដោយរកបាន៤៨គ្រាប់ ក្នុងចំណោមការប្រកួតទាំង១២៩លើកកន្លងមក។
គួរបញ្ជាក់ថា ទីផ្សារដោះដូរកីឡាករនៅជប៉ុននឹងធ្វើការបើកអំឡុងថ្ងៃទី ២១ ខែ កក្កដា រហូតដល់ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៧៕