ពានរង្វាន់ WTF WORLD TAEKWONDO CHAMPIONSHIPS 2017 បានចាប់ផ្តើមកាលពីថ្ងៃទី ២៤ ដល់ ៣០ ខែ មិថុនាកន្លងទៅ ដោយបញ្ចប់ទៅជាមួយលទ្ធផលក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូងទទូលបានមេដាយច្រើនជាងគេទាំងនារី និងបុរស។

សម្រាប់នារី កូរ៉េខាងត្បូង ឈរនៅកំពូលទទូលបានមេដាយច្រើនជាងគេ មេដាយមាស២ ( ៤៦គីឡូ, ៥៧គីឡូ ) ប្រាក់១ ( ៧៣គីឡូ )  សំរិទ្ធ៣ លើប្រភេទកីឡាករ ៦២គីឡូ ៦៧គីឡូ និង៧៣គីឡូឡើង ចំណែកបុរសវិញ មាស៣ ( ៥៤គីឡូ, ៥៨គីឡូ, ៦៩គីឡូ ) និងសំរិទ្ធ១ លើប្រភេទទម្ងន់ ៨៧គីឡូ៕