ក្លឹបតោខៀវ Chelsea កំពុងតែដាក់គោលដៅទៅលើខ្សែបម្រើស្លាបរបស់ ក្រុមមេឃខៀវ Manchester City កីឡាករ Raheem Sterling នៅរដូវក្តៅនេះ។

ជាការពិតណាស់អនាគតរបស់កីឡាករសញ្ជាតិអត់គ្លេសវ័យ 27ឆ្នាំរូបនេះនៅ Man City ស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដែលគាត់ នៅសល់កិច្ចសន្យាត្រឹមតែ 12ខែទៀតតែប៉ុណ្ណោះ។

ហើយ Sterling បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗនៅក្រៅប្រទេស ប៉ុន្តែ Chelsea ជឿជាក់ថាពួកគេអាចបញ្ចុះបញ្ចូលគាត់ឱ្យបន្តនៅ Premier League បានព្រោះក្រុមតោខៀវមានកៅអីលេងនៅក្នុងក្របខ័ណ្ឌ Champions League ។

ទោះបីជាយ៉ាងណាក៏ដោយ គាត់បានជាប់ជាកីឡាករបម្រុងសម្រាប់ការប្រគួតទាំងពីជើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយក្រុម Real Madrid និងការប្រកួតចុងក្រោយដ៏អស្ចារ្យនៃរដូវកាលជាមួយនឹងក្រុម Aston Villa ។

គួបញ្ជាក់ផងដែរថា Sterling ស៊ុតបញ្ចូលទីបាន 13 គ្រាប់ក្នុងការបង្ហាញខ្លួន 30 ប្រកួតនៅ Premier League ខណៈដែលគាត់បានឈ្នះពានរង្វាន់លើកទី 4 របស់គាត់កាលពីរដូវកាលមុន។

ប្រភព ៖ BBC