ក្រុមកីឡាករ-កីឡាការិនីវ៉ូវិណាមជម្រើសជាតិកម្ពុជាចំនួន ១៣នាក់ ខិតខំបង្កើនការហ្វឹកហាត់របស់ខ្លួន ដើម្បីត្រៀមចូលរួមការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពីភពលោក នៅប្រទេសឥណ្ឌា ដើមខែសីហា ខាងមុខ។
លោក អ៊ូ រតនា អនុប្រធានទី ១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នសនេះសហ័ន្ធកំពុងយកចិត្តទុកដាក់ បង្វឹកកីឡាករ-កីឡាការិនីជម្រើសរើសជាតិកម្ពុជា ចំនួន ១៣នាក់ ដោយពួកគេសុទ្ធតែមានឈ្នោះត្រៀមចេញទៅប្រកួតជើងឯកពិភពលោក។ ហើយមិនតែប៉ុណ្ណោះសហព័ន្ធមានគំរោង ឲ្យពួកគេចេញទៅបោះជំរុំវហ្វឹកហាត់ រយៈពេល ២០ថ្ងៃ មិននឹងចេញទៅប្រកួតប្រទេសឥណ្ឌា នៅខែកក្តដា នោះ។
អនុប្រធានទី១រូបនេះ បន្ថែមទៀតថា ការចូលរួមប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីច្រើនជាងឆ្នាំកន្លងទៅ ហើយលោកសង្ឃឹមថា កម្ពុជានិងដណ្តើមមេដាយច្រើន ខណៈដែលកម្ពុជាធ្លាប់ដណ្តើមបានឈ្នះមេដាយ ២គ្រឿងរូចមកហើយ គឺនៅឆ្នាំ២០១៥ នោប្រទេសអាលហ្សេរី បានមេដាយមាស ១គ្រឿង ដោយកីឡាករ ទិន ភាព ហៅ សែន រ៉ាឌី និងកីឡាករ មើត អះម៉ាត់ ឈ្នះមេដាយសំរិទ្ធ ១គ្រឿងផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតជើងឯកលំដាប់ពិភពលោក មានប្រទេសចូលរួមប្រមាណជាង ៥០ប្រទេស ។ ក្រោយពីបញ្ចប់ការបោះជំរុំហ្វឹកហាត់នៅប្រទេសវៀតណាមនោះ អត្តពលិក ១៣នាក់របស់កម្ពុជា នឹងត្រូវធ្វើដំណើរទៅប្រទេសឥណ្ឌា នៅថ្ងៃទី៣០ ខែកក្តដា ដោយប្រកួតមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃ១ ដល់ថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៧៕