សហព័ន្ធបាល់ទាត់អាហ្សង់ទីននឹងប្រកាសអំពីអនាគតជាមួយគ្រូបង្វឹក Jorge Sampaoli នៅចុងខែកក្កដានេះ ក្រោយពីក្រុមរហស្សនាមពពកសបានជ្រុះចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
បុរសសញ្ជាតិអាហ្សង់ទីន ចូលកាន់តំណែងជាគ្រូបង្វឹកកាលពី ខែឧសភា ឆ្នាំមុន ជួយក្រុមបានកៅអីទៅលេង World Cup នៅរុស្ស៊ី និងឆ្លងផុតវគ្គចែកពូល។ រយៈពេលជាង១ឆ្នាំមកនេះលោកដឹកនាំក្រុមបាន១៥ប្រកួត ឈ្នះ៧ប្រកួត ស្មើ៤ និងចាញ់៤លើក។
គួរបញ្ជាក់ថា បុរសវ័យ៥៨ឆ្នាំត្រូវមានភារកិច្ចមួយទៀតដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនអាយុក្រោម២០ឆ្នាំប្រកួតពានក្នុងប្រទេសអេស្ប៉ាញនៅថ្ងៃទី២៨ ខែកក្កដា។