ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានយកឈ្នះអាហ្សង់ទីន ដោយ​លទ្ធផល ៤ទល់នឹង៣ ក្នុងការប្រកួត FIFA World Cup 2018 វគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃសៅរ៍ ទី៣០ មិថុនា។

ក្នុងជំនួបនាកីឡដ្ឋាន Kazan Arena ៣គ្រាប់របស់ក្រុមពពកស​រកបានដោយបាន Angel Di Maria, Mercado និង Sergio Aguero ដោយឡែក ៤គ្រាប់របស់ក្រុមមាន់គកបារាំងរកបានដោយ Antoine Griezmann, Pavad និង Kylian Mbappe ២គ្រាប់។

ក្រោយពីស៊ុតបាន២គ្រាប់កាលពីយប់មិញ ខ្សែប្រយុទ្ធ Kylian Mbappe បានបំបែកកំណត់ត្រាមួយប្រចាំព្រឹត្តិការណ៍ FIFA World Cup ពោលគឺជាយុវជនដំបូងគេបង្អស់ដែលស៊ុតបញ្ចូលទីបាន២គ្រាប់នៅក្នុងការប្រកួតវគ្គចាញ់ធ្លាក់ (Knock-out Stage) ចាប់តាំងពីជំនាន់វីរបុរសប្រេស៊ីល Pele នៅឆ្នាំ១៩៥៨មកម្ល៉េះ។

គួរបញ្ជាក់ថា បារាំងក្លាយជាក្រុមដំបូងគេបង្អស់ដែលកក់កៅអីនៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះអាហ្សង់ទីន៤ទល់នឹង៣។

ទស្សនាវីដេអូ៖