ខ្សែប្រយុទ្ធឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានធ្វើពិធីបង្ហាញខ្លួននៅថ្ងៃសៅរ៍ទី២៣ខែមិថុនាឆ្នាំ២០១៨នេះ ជាសមាជិកក្លិបបឹងកេតឡើងវិញសម្រាប់ពាក់កណ្ដាលទី២នៃរដូវកាល២០១៨ បន្ទាប់ពីស្ថិតក្នុងភាពស្ងប់ស្ងាត់ជិត២ខែចុងក្រោយនេះ។
ក្រោយចេញពី Pahang FA វឌ្ឍនាកា បានចរចាជាមួយក្លិបបរទេស និងបានអះអាងប្រហែលកន្លះខែមុនថាដំណើរការសម្រេចបាន៨០ភាគរយហើយ ប៉ុន្តែ២០ភាគរយចុងក្រោយដែលនៅសល់បែរជាមិនអាចដល់គោលដៅទៅវិញ។
កន្លងមក វឌ្ឍនាកា ធ្លាប់អះអាងហើយថានៅកម្ពុជាគេចង់លេងឱ្យតែបឹងកេតមួយប៉ុណ្ណោះ ប្រសិនបើគេមិនទៅក្រៅប្រទេស។ ទីបំផុត តារាក្នុងដួងចិត្តអ្នកគាំទ្របាល់ទាត់កម្ពុជាវ័យ២៣ឆ្នាំរូបនេះមកចូលរួមបឹងកេតជាថ្មីមែន ខណៈដំណើរការចរចាជាមួយក្លិបបរទេសមិនឈានដល់ការព្រមព្រៀង១០០%។