ក្រុមគោជល់អេស្ប៉ាញបានយកឈ្នះក្រុមជម្រើសជាតិអ៊ីរ៉ង់១ទល់នឹង០នៃការប្រកួតវិលជុំសន្សំពិន្ទុជុំទី២ កាលពីម្សិលមិញនៃការប្រកួតពានរង្វាន់ FIFA World Cup ពូល B។
ជាក់ស្តែងនៅក្នុងការប្រកួតនាទីលាន Kazan Arena ក្រុមទាំង២មិនអាចទម្លុះសំណាញ់ទីគ្នាបានឡើយ បើទោះបីជាមានឱកាសជាច្រើនលើកច្រើនសារក្នុង៤៥នាទីដំបូង។ លុះចូលមកដល់វគ្គទី២ ក្រុមជើងឯក១សម័យអេស្ប៉ាញអាចរកបានគ្រាប់បាល់នាំមុខដោយខ្សែប្រយុទ្ធ Diego Costa នៅនាទីទិ៥៤ ហើយលទ្ធផល១ទល់នឹង០នេះបានបន្តរហូតដល់ចប់ការប្រកួតតែម្តង។
ក្រោយពីទទួលបាន៣ពិន្ទុបន្ថែមទៀត អេស្ប៉ាញមាន៤ពិន្ទុឈរនៅលេខស្មើជាមួយព័រទុយហ្គាល់ ខណៈប្រកួតចុងក្រោយត្រូវប៉ះជាមួយម៉ារ៉ុក។
ទស្សនាវីដេអូ៖