ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន បានធ្វើការកោះហៅកីឡាកររបស់ខ្លួនចំនួន ១២រូប ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី២៩ ដែឡគ្រោងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។

សមាសភាពកីឡាករទាំង១២រូបនោះរួមមាន Cadets Baser Amer, Mike Tolomia, Von Pessumal, Kevin Ferrer, Carl Bryan Cruz, Troy Rosario, Almond Vosotros, and Raymar Jose រួមទាំងកីឡាករថ្មី ចំនួន៣រូប Bobby Ray Parks Jr, Kiefer Ravena និង Kobe Paras។

សម្រាប់ការប្រកួតលើវិញ្ញាសារបាល់បោះនេះគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ពោលគឺនៅក្រោយពិធីបើកជាផ្លូវការ១ថ្ងៃ។

សូមបញ្ជាក់ផងដែរថា ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន គឺជាក្រុមដែលជោគជ័យបំផុតលើវិញ្ញាសារបាល់បោះ ចាប់តាំងពីវិញ្ញាសារមួយនេះចាប់ផ្ដើមប្រកួតនៅឆ្នាំ១៩៧៩មក ពោលគឺក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន ឈ្នះរហូតដល់១៧ដង ក្នុងចំណោម១៨លើក៕

 

រូបភាព: sports.inquirer