ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បានយកឈ្នះក្រុមជម្រើសជាតិអាល់ហ្សេរ៊ីដោយលទ្ធផល៣ទល់នឹង០ កាលពីម្សិលមិញក្នុងការប្រកួតកម្ដៅសាច់ដុំចុងក្រោយដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ FIFA World Cup នៅរុស្ស៊ី។
៣គ្រាប់របស់ក្រុមជើងឯក Euro ឆ្នាំ២០១៦រកបានដោយ Goncalo Guedes ២គ្រាប់ និង Bruno Fernandes ១គ្រាប់ ដោយឡែកនៅក្នុងជំនួបកាលពីយប់មិញ តួឯក Cristiano Ronaldo បានបង្ហាញខ្លួន៧៤នាទីផងដែរប៉ុន្តែមិនអាចរកគ្រាប់បាល់បានឡើយ។
គួររំលឹកថា ព័រទុយហ្គាល់ស្ថិតនៅក្នុងពូល B ដែលមាន អេស្ប៉ាញ, ម៉ារ៉ុក និង អ៊ីរ៉ង់។
ទស្សនាវីដេអូហាយឡាយ៖