ខ្សែបម្រើ Raheem Sterling បាន​បង្ហាញ​រូប​សាក់​ថ្មី​លើ​ជើង អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស មុន​ទៅ​ចូលរួម​ព្រឹត្តិការណ៍ FIFA World Cup នៅ​ប្រទេស​រុស្សី។

សមាជិករបស់ក្រុមមេឃខៀវ Manchester City បានសាក់រូប​កាំភ្លើង​វែង​ប្រភេទ M16 នៅជើងស្តាំរបស់ខ្លួន ដោយរូប​នេះមានន័យថាបាន​ប្រឆាំង​ដោយ​​សកម្មជន​ប្រឆាំង​នឹង​កាំភ្លើង​ ដោយ​គេ​យល់​ថា វា​​អាច​​បង្ហាញ​ភាព​អាក្រក់​ទៅ​កាន់​អ្នក​គាំទ្រ​របស់​គេ។

 

ទោះជាយ៉ាងណាកីឡាករ​វ័យ​២៣​ឆ្នាំ​បាន​ពន្យល់​ចំពោះ​រូប​សាក់​របស់​ខ្លួន​ថា វា​ទាក់ទង​នឹង​ការ​សម្លាប់​របស់​ឪពុក​របស់​គេ។ “​ពេល​ដែល​ខ្ញុំ​អាយុ​​២​ឆ្នាំ ឪពុក​របស់​ខ្ញុំ​បាន​ស្លាប់​ដោយ​សារ​ការ​បាញ់​កាំភ្លើង។ ខ្ញុំ​បាន​ធ្វើ​ការ​សន្យា​ជាមួយ​ខ្លួន​ឯង​ថា ខ្ញុំ​នឹង​​មិន​ប៉ះ​កាំភ្លើង​ឡើយ​ក្នុង​ពេញ​មួយ​ជីវិត​ខ្ញុំ។ ខ្ញុំ​ត្រូវ​បាញ់​ជាមួយ​ជើង​ស្ដាំ​របស់​ខ្ញុំ ដូច្នេះ​វា​ពិត​ជាមាន​ន័យ​ជ្រៅណាស់”។ ការ​សរសេរពន្យល់​របស់អតីតកីឡាករ Liverpool លើ​បណ្ដាញ​សង្គម៕