គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Jorge Sampaoli បានបញ្ចេញសមាសភាពកីឡាករ២៣នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្សី ដោយ Lionel Messi, Sergio Aguero, Paulo Dybala និង Gonzalo Higuain ស្ថិតនៅក្នុងបញ្ជីខ្សែប្រយុទ្ធ ខណៈ Mauro Icardi អវត្តមាន។
Mauro Icardi ដែលលេងឲ្យ Inter Milan ដោយក្លាយជាអ្នកស៊ុតច្រើនជាងគេនៅ Serie A បែរជាមិនជាប់ឈ្មោះទៅរុស្សីនឹងគេ។ រដូវកាលនេះក្នុងលីគ កីឡាករវ័យ២៥ឆ្នាំរកបាន២៩គ្រាប់ ស្មើ Top Scorer លេខមួយ តែចាញ់គ្រាប់ Assistក្នុងការបង្ហាញខ្លួន៣៤ប្រកួត។
ពាក់ព័ន្ធនឹងបញ្ហានេះលោក Sampaoli បានបញ្ជាក់ថា គ្រប់កីឡាករទាំង២៣នាក់ដែលលោកបានហៅគឺស្គាល់ច្បាស់ពីរបៀបលេងស៊ីចង្វាក់ក្នុងក្រុម។ ជាឧទាហរណ៍លោកជ្រើសយកកីឡាករ Ansaldi ដោយសារតែគេអាចលេងការពារបានទាំងស្ដាំនិងឆ្វេងបានទាំងអស់។ ត្បិតតែ Icardi មិនបានទៅ តែលោកនៅតែគិតថា គេជាកីឡាករល្អ។