គ្រូបង្គោល របស់ក្រុមជម្រើសជាតិរុស្ស៊ី បានប្រកាសបញ្ជីកីឡាករបឋម២៨នាក់ ដែលកីឡាករភាគច្រើនសុទ្ធតែលេងនៅក្នុងស្រុក ខណៈកីឡាករលេងនៅបរទេសមានតែ៣នាក់ប៉ុណ្ណោះ ត្បិតនៅថ្ងៃទី ៤ មិថុនា នឹងកាត់មកត្រឹម ២៣ នាក់។

ក្រុមកីឡាករជម្រើសជាតិរុស្ស៊ីបានហ្វឹកហាត់នៅទីលាន Novogorsk ក្បែររដ្ឋធានីមូស្គូកាលពីចុងសប្ដាហ៍ ហើយនៅក្រោយការហ្វឹកហាត់ពួកគេបានប្រាប់អ្នកសារព័ត៌មានថាក្រុមតាំងចិត្តឆ្លងឱ្យផុតពីវគ្គចែកពូលនៃព្រឹត្តិការណ៍ FIFA World Cup 2018 ដែលពួកគេជាម្ចាស់ផ្ទះ។

រុស្ស៊ីកំពុងសង្ឃឹមថានឹងអាចឆ្លងផុតពូលជាលើកដំបូងក្នុងព្រឹត្តិការណ៍ World Cup ក្រោយសម័យសហភាពសូវៀត ស្របពេលពួកគេស្ថិតក្នុងពូល A ជាមួយ អារ៉ាប៊ីសាអ៊ូឌីត, អ៊ុយរុយហ្គាយ និង អេហ្ស៊ីប។ មុនដល់ការប្រកួតផ្លូវការ ពួកគេនឹងសាកជើងជាមួយ អូស្ត្រាលី នៅថ្ងៃទី៣០ខែឧសភា និងជាមួយ ទួរគី ថ្ងៃទី៥ខែមិថុនា៕

បញ្ជីបឋមសមាសភាពកីឡាករទាំង២៨រូប៖

អ្នកចាំទី: Igor Akinfeev (CSKA Moscow), Vladimir Gabulov (Club Brugge), Soslan Dzhanaev (Rubin Kazan), Andrey Lunev (Zenit St Petersburg).

ខ្សែការពារ: Vladimir Granat, Ruslan Kambolov, Fedor Kudryashov ( Rubin Kazan), Ilya Kutepov (Spartak Moscow), Roman Neustadter (Fenerbahce), Konstantin Rausch (Dynamo Moscow), Andrey Semenov (Akhmat Grozny), Igor Smolnikov (Zenit St Petersburg), Mario Fernandes (CSKA Moscow).

ខ្សែបម្រើ: Yuri Gazinskiy (Krasnodar), Alexsandr Golovin, Alan Dzagoev (both CSKA Moscow), Aleksandr Erokhin, Yuri Zhirkov, Daler Kuzyaev (all Zenit St Petersburg), Roman Zobnin, Alexsandr Samedov (both Spartak Moscow), Anton Miranchuk (Lokomotiv Moscow), Aleksandr Tashaev (Dynamo Moscow), Denis Cheryshev (Villarreal).

ខ្សែប្រយុទ្ធ: Artem Dzyuba (Arsenal Tula), Aleksey Miranchuk (Lokomotiv Moscow), Fedor Smolov (Krasnodar), Fedor Chalov (CSKA Moscow).