ការប្រកួតចំនួនបីគូនៅថ្ងៃសៅរ៍៧ខែមេសាឆ្នាំ២០១៨សប្ដាហ៍ទី៤នៃពានរង្វាន់ Metfone Cambodian League 2018 បានដឹងលទ្ធផលអស់ហើយ។
ការប្រកួតនៅពហុកីឡដ្ឋានជាតិកាលពីម៉ោង៣និង៣០នាទីរសៀលក្រុមសូលទីឡូអង្គរបានចែកគ្នាមួយពិន្ទុម្នាក់ជាមួយជាបឹងកេតក្រោយចប់ការប្រកួតទទួលបានលទ្ធផល1-1។ មួយគ្រាប់របស់ក្រុមមានមូលដ្ឋានមកពីខេត្តសៀមរាបរកបានដោយកីឡាករ Bata ចំណែកហុង ផេងរាកបានគ្រាប់តាមស្មើនៅនាទីបន្ថែមមានរបួសពោលគឺ90+។
ការប្រកួតនៅកីឡដ្ឋាន RSN រវាងម្ចាស់ផ្ទះភ្នំពេញក្រោននិងណាហ្គាវិញបញ្ចប់ទៅដោយលទ្ធផលក្រុមលោកមាស ចាន់ណាជាអ្នកឈ្នះ។មួយគ្រាប់គត់របស់ខ្សែប្រយុទ្ធ Bisan Gorge នៅវគ្គទី១ជាគឺជាគ្រាប់ជ័យជម្នះតែម្ដងខណៈភ្នំពេញក្រោនត្រូវបាត់បង់ខ្សែការពារ អ៊ុក សុវណ្ណ ដោយទទួលបានកាតក្រហម។
ត្រឡប់មកការប្រកួតនៅពហុកីឡដ្ឋានជាតិដែលចាប់ផ្ដើមនៅម៉ោង៦និង៣០នាទីល្ងាចក្រុមអាស៊ីអឺរ៉ុបបានយកឈ្នះក្រុមខ្លាំងវិសាខាដល់ទៅ២ទល់០មិនឲ្យតដៃរួច។ ការប្រកួតដែលទស្សនិកជនភាគច្រើនរំពឹងលើក្រុមលោកហុក សុជីវ័ន្តដែលបានធ្វើព្យុះភ្លៀងកាលពីប៉ុន្មានប្រកួតដំបូងបែបជាមិនអាចធ្វើអ្វីក្រុមអាស៊ីអឺរ៉ុបបាននោះទេបែរជាធ្វើឲ្យរបូតគ្រាប់បាល់នៅវគ្គទី២ទៅវិញ។កីឡាករPrivat រកបានគ្រាប់បាល់ទីមួយឲ្យAEU នៅនាទី៥៩ហើយនាទី៧០ ម៉ាត់ ហូសាន់បន្ថែមគ្រាប់ទី២បញ្ចប់ក្ដីសង្ឃឹមវិសាខាតែម្ដង។
រូបភាព៖ CNCC