កីឡាករវ័យក្មេងរបស់ Borussian Dortmund ខ្សែប្រយុទ្ធ Jadon Sancho ត្រូវបានព្រមាន អំពីការប្រើជំនាញញាក់បាល់ស៊ីប្រឡោះជើងអំឡុងពេលហ្វឹកហាត់ បន្ទាប់ពីមានការខឹងសម្បារពីមិត្តរួមក្រុម។
អ្វីៗគ្រប់យ៉ាងនឹងប្រសើរជាងនេះ ហើយអ្នកមានអារម្មណ៍ថាពិតជាអស្ចារ្យ ពេលអ្នកញាក់ស៊ីប្រឡោះជើងគូរប្រកួតពេលកំពុងប្រកួតគ្នា ប៉ុន្តែការញាក់បាល់បែបនេះអំឡុងពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុម និងសិស្សច្បងទៀតនោះ វាហាក់ដូចជាគ្មានការគោរពនោះទេ។
ប្រធានក្រុម Dortmund (Marcel Schmelzer) សុទ្ធតែធ្លាប់ត្រូវបាន Sacho ធ្វើស៊ី
ពេលនេះ Sancho មិនអនុញ្ញាតឲ្យញាក់បាល់ចូលប្រឡោះជើង ពេលកំពុងហ្វឹកហាត់ទៀតទេ។ អតីតកីឡាករវ័យក្មេងរបស់ Manchester City រូបនេះបាននិយាយក្នុងបទសម្ភាសន៍របស់ JD Football ថា៖”ខ្ញុំ ធ្លាប់បានញាក់ស៊ីប្រឡោះជើងប្រធានក្រុម Dortmund (Marcel Schmelzer) និងប្រធានក្រុម Manchester City (Vincent Kompany) ហើយពួកគាត់និយាយថា កុំធ្វើអញ្ចឹងទៀតនៅពេលក្រោយ”។
សំណាងអាក្រក់សម្រាប់ Dortmund, Sancho ពេលនេះកំពុងហ្វឹកហាត់ជាមួយក្រុមកីឡាករយុវជនឈុត Reserved ក្រោយពេលទើបជាពីរបួស។ រូបគេអវត្តមានជាច្រើនប្រកួតក្រោយរបួសសន្លាក់កើងជើងកាលពីខែមុន។ តែយ៉ាងណាលោក Peter Stoger នឹងសង្ឃឹមថាកីឡាករវ័យ១៧ឆ្នាំប្រកបដោយទេពកោសល្យ នឹងអាចចូលលេងក្នុងឈុតធំវិញឆាប់ៗនេះ៕