ក្លឹបបាល់ទាត់នៅលីកកំពូលអ៊ីតាលី Fiorentina បានធ្វើការសម្រេចប្ដូរឈ្មោះទីលានហ្វឹកហាត់របស់ខ្លួនទៅជា Centro Sportivo Davide Astori ដើម្បីជាការចងចាំ និងផ្ដល់កិត្តិយសដល់អតីតកាពីទែនក្រុមរបស់ពួកគេ គឺកីឡាករ Davide Astori ដែលបានទទួលមរណៈភាពកាលពីដើមខែមិនាកន្លងទៅដោយសារជម្ងឺគាំងបេះដូង។
Davide Astori ត្រូវបានគេចាត់ទុកជាវីរៈបុរសប្រចាំក្លឹបមួយនេះ ដោយសារគាត់មានចិត្តស្មោះស្ម័គ្រ និងស្រឡាញ់ក្លឹបនេះជាទីបំផុត។ គាត់ធ្លាប់បដិសេធសំណើពីក្លឹបធំៗជាច្រើននៅអង់គ្លេសនិង អេស្ប៉ាញដោយសុខចិត្តលេងឲ្យតែ Fiorentina ប៉ុណ្ណោះ។ ខ្សែការពារវ័យ៣១ឆ្នាំរូបនេះ បង្ហាញខ្លួនអោយក្រុមបាន ២៨៩ ដង ក្នុងរយៈពេល១០រដូវកាល និងបានធ្វើជាប្រធានក្រុមជម្រើសជាតិអ៊ីតាលីបាន១៤ដងទៀតផង។
ប្រធានក្លឹប Fiorentina លោក Mario Cognigni បាននិយាយថា ពួកយើងបានធ្វើការសម្រេចចិត្តដាក់ឈ្មោះនេះ ព្រោះទីនេះគឺជាផ្ទះរបស់គាត់។ គាត់បានមកទីនេះរាល់ថ្ងៃ ដើម្បីហ្វឹកហាត់ និងបាននាំក្រុមគ្រួសារមកលេងទីលាននេះទៀតផង។ មរណៈភាពរបស់ Astori បានធ្វើអោយមានការសោកសៅជាខ្លាំង ពីសំណាក់អ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោក ៕
Reuters UK