កីឡដ្ឋានបាល់ទាត់ដែលគេដឹងថា ផ្ទុកអ្នកទស្សនាបានច្រើនជាងគេបំផុតក្នុងពិភពលោក នឹងត្រូវធ្វើឡើងក្នុងប្រទេសអ៊ីរ៉ាក់ដែលការសាងសង់នេះបានពីព្រះរាជអំណោយរបស់ស្ដេច Salman របស់ប្រទេសអារ៉ាប៊ីសាអូឌីត។
កីឡដ្ឋានមានកន្លែងអង្គុយដល់ទៅ ១៣៥, ០០០កៅអីបានប្រទានឲ្យ ក្រោយពេលក្រុមជម្រើសជាតិអ៊ីរ៉ាក់ឈ្នះក្រុមមហាសេដ្ឋីប្រេងកាតមួយនេះ ក្នុងលទ្ធផល៤ទល់១លក្ខណៈមិត្តភាពកាលពីថ្មីៗនេះ។ ដំបូងឡើយស្ដេច សាលម៉ាន់បានសន្យាថា បើក្រុមជម្រើសជាតិអ៊ីរ៉ាក់អាចយកឈ្នះក្រុមជម្រើសជាតិ អារ៉ាប៊ីសាអូឌីត ក្នុងលក្ខណៈមិត្តភាពកាលពីថ្ងៃទី២៨កុម្ភៈ។ការប្រកួតនេះគឺជាលើកដំបូងហើយដែលប្រកួតជាលក្ខណៈមិត្តភាពពេញលេញនៅក្នុងទឹកដីខ្លួន ក្រោយពេលបញ្ចប់សង្គ្រាម។
ទោះបីជាដឹងថាក្រុមជម្រើសជាតិអ៊ីរ៉ាក់ គឺជាក្រុមមិនរំពឹងថាឈ្នះ ប៉ុន្តែ កីឡាករ១១នាក់របស់ប្រឹងលេងទាល់តែឈ្នះដល់ទៅ៤ទល់១ហើយក៏អរគុណដល់ Muhanad Ali ក្នុងការទាត់បញ្ចូលទី២គ្រាប់, Emad Mohsinនិង Saheed Awadhមួយគ្រាប់ម្នាក់ ខណៈដែល ខ្សែការពាររបស់អារ៉ាប៊ីសាអូឌីត Al Yami ភ្លាត់ឲ្យចូលទីខ្លួនឯង។
អញ្ចឹងក៏ដោយ អារ៉ាប៊ីសាអូឌីតមានកៅអីទៅលេងនៅ World Cup ក្នុងប្រទេសរុស្សី ខណៈដែលអ៊ីរ៉ាក់មិនបានជាប់នោះទេ។ ប្រធានាធិបតីអ៊ីរ៉ាក់លោក Haider al-Abadi បានទទួលរាជសារពីស្ដេចសាលម៉ាន់ថា ព្រះអង្គនឹងធ្វើតាមការសន្យារឿងធ្វើកីឡដ្ឋាននេះ។
Abadiបាននិយាយថា៖” ខ្ញុំទទួលទូរស័ព្ទពីស្ដេចប្រទេសអារ៉ាប៊ីសាអូឌីត Salman Bin Abdul Aziz ។ ព្រះអង្គបានសរសើរក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក្នុងការប្រកួតមិត្តភាពនេះ ហើយនិយាយពីទំនាក់ទំនងល្អរវាងប្រទេសទាំង២”។
“ព្រះអង្គក៏បានសន្យាសង់កីឡដ្ឋានបាល់ទាត់អាចផ្ទុកអ្នកទស្សនាលើសពី១ម៉ឺននាក់ឲ្យអ៊ីរ៉ាក់”
ចាប់តាំងពីរពេលនោះមក ស្ដេចសាលម៉ាន់បានដាក់ព្រះរាជបញ្ជាឲ្យសាងសង់កីឡដ្ឋាននេះឲ្យបានលឿន ដែលមានកៅអី១៣៥០០០ដែលកីឡដ្ឋាននេះ ធំជាងកីឡដ្ឋានជាតិអ៊ីរ៉ាក់ ដែលមានកៅអីត្រឹមតែ៦៥០០០ប៉ុណ្ណោះ ស្ថិតក្នុងមជ្ឈមណ្ឌលកីឡា Basra Sport City៕