ទោះបីជាមិនទាន់បានប្រកាសផ្លូវការ រវាងក្លឹបទាំងពីរក៏ដោយ ប៉ុន្តែប្រភពច្បាស់ការមួយបានប្រាប់ថា កីឡាកររស់ សំអឿន បានផ្ទេរទៅលេងនៅក្លឹបទើបឡើងលេងនៅលីគកំពូលកម្ពុជា រដូវកាលនេះវិសាខាអេហ្វស៊ី។
ព័ត៌មានបានលេចឡើងពេញបណ្ដាញសង្គមហ្វេសបុក ពិសេសមានការចែកចាយពីអ្នកគាំទ្របាល់ទាត់កម្ពុជានៅថ្ងៃនេះ។ ប៉ុន្តែប្រភពច្បាស់ការណ៍មួយបានបញ្ជាក់ថា កីឡាករពាក់អាវលេខ២៦របស់បឹងកេតអង្គរម្នាក់នេះបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយក្លឹបវិសាខារួចហើយ ដោយគ្រាន់តែរងចាំការប្រកាសជាផ្លូវការតែប៉ុណ្ណោះ។
សំអឿនបានមកចូលរួមជាមួយបឹងកេតអង្គរកាលពីឆ្នាំ២០១៣លេងបាន១៦០ប្រកួតរកបាន១៣គ្រាប់ជួយក្លឹបឈ្នះពានលីកកំពូលកម្ពុជា២ដងគឺឆ្នាំ ២០១៦និង២០១៧៕
រូបថត៖ CamRith Reach