ក្រុម​បឹង​កេត​អង្គរ​នឹង​ត្រូវ​ទទួល​ក្រុម​ភ្ញៀវ​​ Sanna Khánh Hòa BVN FC​ក្នុង​ជើង​ទី​២​ពាន​រង្វាន់​ Toyota Mekong Club Championship 2017 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ថ្ងៃ ​ទី ​១៣​ ខែ​ធ្នូ​ ឆ្នាំ ២០១៧​វេលា​ម៉ោង​៧ ​និង​០០​នាទី​យប់​នេះ។​

ក្រុម​របស់​លោក ហៅ​ សុជាតិ​ហាក់​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ប្រកួត​នេះ ​ពី​ព្រោះ​កាល​ប្រកួត​ជើង​ទី​មួយ​ក្រុម​របស់​លោក​បាន​ចំណេញ​គ្រាប់​បាល់​ដល់​ទៅ​៤​គ្រាប់ ​ទោះ​បី​ជា​បាន​ត្រឹម​លទ្ធផល​ស្មើ​៤-៤ក៏​ដោយ។ ការ​ប្រកួត​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ មាន​អ្នក​គាំទ្រ​ច្រើន​និង​ទីលាន​គឺ​ជា​ផល​ចំណេញ​ផ្សេង​ទៀត​ដែល​បឹង​កេត​ទទួល​បាន។

លើស​ពី​នេះ​ការ​ប្រកួត​ជើង​ទី​២​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ កម្ពុជា ចាន់ វឌ្ឍនាកា​ ខណៈ​ជើង​ទី​១​មិន​បាន​ទៅ​ចូល​រួម​ប្រកួត​ទេ​នោះ។ ខ្សែ​ប្រយុទ្ធ​បរទេស​៤​នាក់​ទៀត​សុទ្ធ​តែ​ជា​កម្លាំង​សំខាន់​​ដែល​អាច​ឲ្យ​បឹង​កេត​រក​បាន​បី​ពិន្ទុ។បែប​ណាក្ដី​ក្រុម​បឹង​កេត​ហាក់​ខ្សោយ​តំបន់​ការពារ​ពី​ពញរោះ​កាល​ប្រកួត​ជើង​ទី​មួយ​របូត​គ្រាប់​បាល់​ដល់​ទៅ​៤​គ្រាប់។ លោក​ហៅ សុជាតិ​បាន​និយាយ​ថា​ការ​ប្រកួត​នេះ​នឹង​មិន​មាន​ការ​ទាត់​បញ្ចូល​ទី​គ្នា​ច្រើន​នោះ​ទេ

ចំណែក​ខាង​ក្លឹប​ជើង​ឯក​វៀតណាម​វិញ​ក៏​មិន​ណយ​ដែរ​ ពី​ព្រោះ​ពួក​គេ​គឺ​ជា​ជើង​ឯក​លីក​កំពូល​វៀតណាម​ហើយ​មាន​កីឡាករ​ល្អៗ​ពិសេស​ខ្សែ​ប្រយុទ្ធ​ និង​ខ្សែ​ការពារ​បរទេស​ដែល​ជា​កម្លាំង​សំខាន់​របស់​ក្លឹប។ គ្រូ​បង្វឹក​ក្លឹប​ខាង​បាន​និយាយ​ថា​ Khanhj Hoa BVN FC មក​ទី​នេះ​ដើម្បី​ឈ្នះ​យក​បី​ពិន្ទុ​ប៉ុន្តែ​ពួក​គេ​ក៏​មាន​សម្ពាធ​ខ្លាំង​ណាស់​ដែរ​ដោយ​សារ​បញ្ហា​ទីលាន​ប្រើ​ប្រាស់​ស្មៅ​សិប្បនិមិត្ត​និង​កម្លាំង​គាំទ្រ​របស់​ក្រុម​ម្ចាស់​ផ្ទះ។

អ្វី​ៗ​មិន​ទាន់​អាច​សម្រេច​បាន​នៅ​ឡើយ​ទេ​មាន​តែ​រង​ចាំ​ទស្សនា​ទាំង​អស់​គ្នា​យប់​នេះ​ខណៈ​ទូរទស្សន៍​BTV News ធ្វើ់​ការ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​នេះ ផង​ដែរ។ ក្រុម​ដែល​ឈ្នះ​ការ​ប្រកួត​នេះ​នឹង​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ចួប​ក្លឹប​ជើង​ឯក​ឡាវ Lao Toyota និង​ធ្វើ​ការ​ប្រកួត​២​ជើង​ក្នុង​ដី​និង​ក្រៅ​ដី​ដូចគ្នា​ដើម្បី​រក​អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជួប​ក្រុម​Maungthong United៕

 

ប្រភពរូបថត៖ TMCC