Chelsea ត្រូវបានគេរាយការណ៍ថា បានបង្ហាញភាពជឿជាក់ទៅដលលោក Conte ដែលបានបង្ហាញការខឹងសម្បារចង់ចាកចេញកាលពីម្សិលមិញ ក្រោយមិនអើពើលើសំណើររបស់លោកក្នុងការរៀបចំក្លឹបសម្រាប់រដូវកាលថ្មី ប៉ុន្តែពេលនេះពួកគេបានផ្ដល់លុយដុល២៥០លានផោនតាមការចង់បាន។
របាយការណ៍មួយបាននិយាយថា Conte បានបង្ហាញការខកចិត្តជាមួយប្រធានក្លឹប ដោយសារមិនអើពើនឹងសំណើរៀបចំក្លឹប ដើម្បីការពារដំណែងជើងឯក ហើយមិនព្រមជួបពិភាក្សាគ្នាលើរឿងនេះតែយ៉ាងណា Chelsea បានយល់ព្រមហើយហើយទម្លាក់លុយ២៥០លានផោនឲ្យទិញកីឡាករថ្មី។
កីឡាករដែលស្ថិតក្នុងក្រសែភ្នែក Conte គឺ Rumelu Lukaku របស់ Everton, Tiemoue Bakayoko របស់ Monaco, Jerome Boateng របស់ Beyern Munichនិង Alex Sandro របស់ Juventus ហើយតម្លៃខ្លួនកីឡាករប៉ុន្មាននាក់ខាងលើនេះសរុប២០០លានផោន៕