Simeone សម្រេចចិត្តមិនអោយ Costa លេងក្នុងជំនួបជាមួយ Chelsea នៅយប់នេះ ព្រោះលោកគិតថាខ្សែប្រយុទ្ធរូបនេះមិនទាន់ដល់ពេលសាកសមដែលអាចជួយក្រុមបាននោះទេ។
Diego Simeone បាននិយាយថាអតីតខ្សែប្រយុទ្ធតោខៀវ Chelsea មិនបានធ្វើដំណើរជាមួយក្រុម ដើម្បីលេងក្នុងវគ្គជម្រុះ Champion League នៅយប់នេះទេ។ Costa បានចាកចេញពី Stamford Bridge កាលពីរខែ កញ្ញា ដោយសារមានទំនាស់ជាមួយគ្រូបង្វឹកតោខៀវ។
នៅពេលអ្នកការសែតជាច្រើនបានសួរពី ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំថា ហេតុអ្វី Costa មិនចូលរួមជាមួយក្រុមលោក? Simeone បានឆ្លើយថ៖” វាជាការសម្រេចចិត្តរបស់ខ្ញុំ ព្រោះខ្ញុំជាគ្រូបង្វឹកចំពោះការសម្រេចចិត្តនេះ វាជាការសម្រេចចិត្តដ៏ល្អសម្រាប់ក្រុមរបស់យើង”។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានបន្តថា៖”ខ្ញុំដឹងថាវាជាពេលវេលាដ៏លំបាកសម្រាប់ Costa តែគាត់ច្បាស់ជារីករាយជាមួយយើងនៅទីនេះ ពីព្រោះការវិលត្រលប់មកទីនេះជាបំណងប្រាថ្នារបស់គាត់”។
Atletico Madrid ត្រូវការឈ្នះ Chelsea ដើម្បីបន្តក្ដីសង្ឃឹមឆ្លងទៅវគ្គបន្តនៃពានរង្វាន់ Champion League តែត្រូវចាំមើល Roma ភ្លាត់ចាញ់ឬស្មើជាមួយ Qarabag FK សិនទើបមានឱកាសឆ្លលទៅវគ្គ ១៦ ក្រុមចុងក្រោយ៕