នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៧ នេះក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងប្រកួតបើកឆាកទល់នឹង ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំហ្វីលីពីន ប្រចាំពូល B នៃព្រឹត្តិការណ៍កីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី។

ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៧:៤៥ នាទីយប់ នៅលើកីឡដ្ឋាន Selayang Stadium ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍រស្មីហង្សមាសផងដែរ។

មុនជួបគ្នា ក្រុមទាំង២ទើបតែជួបគ្នាកាលពីខែមុនប៉ុណ្ណោះ នៅក្នុងការប្រកួតពាន AFC U-23 Championship 2018 វគ្គជម្រុះដែលធ្វើនៅកម្ពុជា ជាលទ្ធផល U-22 កម្ពុជា បានឈ្នះ ១ទល់០ លើ U-22 ហ្វីលីពីន។

ថ្ងៃជាមួយគ្នានេះផងដែរ ក៏មានការប្រកួតចំនួន២គូទៀត នៅក្នុងពូល B ពោលគឺ ថៃ ជួប ឥណ្ឌូនេស៊ី និងវៀតណាម ជួប ទីម័រខាងកើត។

កម្មវិធីប្រកួតពេញលេញ: