ថ្លែងក្នុងសន្និសីទរូមគ្នាមុននេះបន្តិច គ្រូបង្វឹកជម្រើសជាតិ U-17 កម្ពុជា និងគ្រូជម្រើសជាតិ U-17 វៀតណាម បានឲ្យដឹងថា ជំនួបមិត្តភាពនៅស្អែក ជម្រើស ១១នាក់តំបូង និងប្រើសុទ្ធតែកីឡាករល្អៗ ដើម្បីប្រកួតអបអរចំណងមិត្តភាពការទូតកម្ពុជា, វៀតណាមគម្រប់ខួប ៥០ឆ្នាំ ​​​ នាល្ងាចថ្ងៃទី២១ ខែមិថុនា នៅពហុកីឡ​ដ្ឋាន​ជាតិអូឡាំពិក។

លោក Dinh The Nam គ្រូបង្វឹកក្រុម U-17វៀតណាម បានឲ្យដឹងថា ការប្រកួតនៅថ្ងៃស្អែកលោក នឹងដាក់ជម្រើស ១១នាក់ដំបូងសុទ្ធតែកីឡករល្អៗ បំផុត ហើយការប្រកួតនេះពិតជាសំខាន់ណាស់ក្នុងការរឹតចំណងមិត្តភាពការទូត រវាងកម្ពុជា និងវៀតណាម ចំពោះលទ្ធផលមិនសំខាន់សម្រាប់ការប្រកួតនេះទេ ប៉ុន្តែ កូនក្រុមរបស់លោក និងខិតខំលេងឲ្យបានល្អ ដើម្បីឲ្យជាការប្រកួតដ៍ទាក់ទាញមួយ ពោលគឺលេងដោយ Fair Play និងធ្វើឲ្យអ្នកទស្សនាសប្បាយរីករាយចំពោះការប្រកួតនេះ។

លោកបន្តទៀតថា​ ការអភិវឌ្ឍក្រុមយុវជនរបស់កម្ពុជាទទូលបានការគាំទ្រច្រើនពីបណ្តាប្រទេសផ្សេងៗ ជាច្រើន ជាពិសេសប្រទេសជប៉ុន ដូចនៅពេលនេះគ្រូបង្គោលជាជនជាតិជប៉ុនដែលបាន ផ្តល់នូវចំណេះដឹងបទពិសោធន៍ល្អៗ ហើយចំពោះគ្រូជម្រើសជាតិ U-17 កម្ពុជា ជាជនជាតិជប៉ុន ដែលមានបទពិសោធន៍ច្រើនជាមួយយុវជន ដែលធ្វើឲ្យគម្រិតនៃការអភិវឌ្ឍវិស័យបាល់ទាត់យុវជនមានការីកចម្រើនជាងមុន។

លោក Inoue Kasunori គ្រូបង្វឹកក្រុម  U-17កម្ពុជា បានដឹងថា ការប្រកួតនៅថ្ងៃស្អែកលោក គ្រោងដាក់ជម្រើស ១១នាក់ដំបូងសុទ្ធកីឡករល្អៗ ដូចខាងក្រុមវៀតណាមដែរ ហើយក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោកនិងជំរុញឲ្យកូនក្រុមរបស់លោកប្រឹតប្រែងលេងឲ្យអស់ពីសមត្ថភាព នៅក្នុងជំនួប រឹតចំណងមិត្តភាព ការទូត ៥០ឆ្នាំ រវាងប្រទេសកម្ពុជា និង ប្រទេសវៀតណាមនេះ ។ លោកបន្តទៀតថា  លោកពិតជាសប្បាយរីករាយណាស់ដែលសហព័ន្ធបាល់ទាត់កម្ពុជាបង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើងជាមួយក្រុមវៀតណមដែល​​ជា​ប្រទេសមួយទទួលស្គាល់ថាខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍ ។

សូមបញ្ជាក់ថា ការប្រកួតរឹតចំណងមិត្តភាពអប់អរចំណងមិត្តភាពគម្រប់ខួប ៥០ឆ្នាំ រវាងកម្ពុជា វៀណាម ប្រព្រឹត្តិទៅថ្ងៃស្អែកទី២១ ខែមិថុនា វេលាម៉ោង ៦:៣០នាទី នៅពហុកីឡដ្ឋានជាតិ និងធ្វើការផ្សាយផ្ទាល់តាមរយៈកញ្ជក់ទូរទស្សន៍ BTV៕