ក្រុមសិស្សវិទ្យាល័យជប៉ុន បានយកឈ្នះ បារាំង ដោយលទ្ធផល ១ទល់០ ទទួលបានមេដាយលើវិញ្ញសារបាល់ទាត់ការប្រកួតកីឡាសិស្សវិទ្យាល័យពិភពលោករដូវក្តៅ រឺ ពានរង្វាន់ 29th Summer Universiade 2017។

ការប្រកួតធ្វើឡើងកាលពីថ្ងៃទី ២៩ ម្សិលមិញនេះ នៅលើកីឡដ្ឋានរបស់សាកលវិទ្យាល័យ Fu Jen Catholic របស់តៃបុិ ដោយមានគ្រាប់បាល់កើតឡើងតែមួយគត់ពោលគឺការទាត់បញ្ចួលទីរបស់ Germain Ryo នាទី២៧ អូសបន្លាយរហូតដល់ចប់ការប្រកួត។

បញ្ជាក់ថា ព្រឹត្តិការណ៍ចំនួន២៧០ ជាមួយ២២ប្រភេទកីឡា បានចាប់ផ្តើមការប្រកួតពីថ្ងៃទី ១៩ ខែ ដល់ ៣០ ខែ សីហា ឆ្នាំ២០១៧ ខណៈ រាល់អត្តពលិក និងកីឡាករចូលរូមពានរង្វាន់ Summer Universiade គឺសុទ្ធសឹងតែសិស្សនិសិត្សសាកលវិទ្យាល័យ៕