ជប៉ុន, អុីរ៉ង់ និង អុីរ៉ាក់ ជាក្រុមមកពីតំបន់អាសុីអាចឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FIFA U-17 World Cup 2017 ខណៈម្ចាស់ផ្ទះ ឥណ្ឌា បានធ្លាក់នៅវគ្គជម្រុះតាមពូល ស្របពេលក្រុមរួមតំបន់ កូរ៉េខាងជើង ស្ថិតនៅពូលD ចាញ់ទាំង៣ប្រកួត និងពុំអាចរកគ្រាប់សូម្បីតែមួយគ្រាប់។
សម្រាប់វគ្គ១៦ចុងក្រោយនៅថ្ងៃនេះវិញ អុីរ៉ង់ ជួប មិចសុីកូ, ជប៉ុន ប៉ះ អង់គ្លេស និង អុីរ៉ាក់ តតាំងជាមួយ ម៉ាលី នៅថ្ងៃទី ១៧ តុលា នេះ។
បញ្ជាក់ថា ពានរង្វាន់ FIFA U-17 World Cup 2017 ឥណ្ឌា ទទូលបានសិទ្ធធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ ២៨ ខែ តុលា ឆ្នាំ២០១៧ បែងចែកជា៦ពូលមានក្រុមចូលរួមចំនួន២៤ ប្រើនៅកីឡដ្ឋានចំនួន៦ផ្សេងគ្នា។
ការប្រកួតធ្វើឡើងរយៈពេល២៣ថ្ងៃ នឹងប្រើប្រាស់កីឡដ្ឋានចំនួន៦មាន Kolkata ៦៦,៦០០នាក់ Delhi ៥៨០០នាក់ Margao ១៦,២០០នាក់ Guwahati ២៣,៨០០នាក់ Kochi ៤១,៧០០នាក់ និង Mumbai ៤៥,៣០០នាក់។