កីឡាករប្រណាំងម៉ូតូជនជាតិម៉ាឡេស៊ី១រូប ធ្វើបានយ៉ាងល្អទៅៗ ដោយទទួលបានចំណាត់ថ្នាក់លេខ៣ នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូពិភពលោក កម្រិតទី២ ( 2Moto GP 2017 ) ដំណាក់កាលទី១៥ ដែលទើបតែបញ្ចប់កាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅថ្មីៗនេះ។

Hafizh Syahrin Abdullah គឺជាកីឡាករដែលបានបញ្ចប់នៅក្នុងការប្រកួតដំណាក់កាលទី១៥ ដែលធ្វើឡើងនៅប្រទេសជប៉ុន ដោយទទួលបានចំណាត់ថ្នាក់លេខ៣ ខណៈមិត្តរួមសញ្ជាតិ Khairul Idham Pawi ទទួលបានចំណាត់ថ្នាក់លេខ២៣ ក្នុងចំណោមកីឡាករចំនួន៣៣រូប។

ចំណាត់ថ្នាក់រួមនៃការប្រកួតក្នុងដំណាក់កាលទី១៥:

លទ្ធផលនេះធ្វើអោយ ចំណាត់ថ្នាក់រួមរបស់កីឡាករទាំង២ ប្រែប្រួលរៀងៗខ្លួន ជាពិសេស Hafizh Syahrin Abdullah បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ៩ ដោយមាន៨៦ពិន្ទុក្នុងដៃ ស្របពេលដែល Khairul Idham Pawi ឡើងមកឈរនៅចំណាត់ថ្នាក់លេខ២៥ តែមានតែ១០ពិន្ទុប៉ុណ្ណោះ។

តារាងចំណាត់ថ្នាក់សរុបគិតត្រឹមដំណាក់កាលទី១៥:

ដំណាក់កាលបន្ទាប់កីឡាករទាំង២រូប នឹងត្រូវត្រៀមប្រកួតក្នុងដំណាក់កាលទី១៦ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ខាងមុខនេះ នៅប្រទេសអូស្ត្រាលី។

ការប្រកួតប្រណាំងម៉ូតូកម្រិតទី២នេះ ចែកចេញជា១៨ដំណាក់កាល ដោយចាប់ផ្ដើមតាំងពីខែមិនា និងគ្រោងនឹងបញ្ចប់ជាផ្លូវការនៅខែវិច្ឆិកា ខាងមុខនេះ៕

 

រូបភាព: nst