អាជ្ញាកណ្តាលនារីសញ្ជាតិកូរ៉េខាជើង Ri Hyang-ok ត្រូវបានតែងតាំងអោយមកជួយគាំទ្រអាជ្ញាកណ្តាលនៅក្នុងការប្រកួតពានរង្វាន់ពិភពលោក FIFA U-17 World Cup 2017។

ដោយមានការសហការពីអាជ្ញាកណ្តាលផ្សេងទៀតតមកពីទ្វីបផ្សេងគ្នា ខណៈនេះជាលើកដំបូងដែល FIFA បានប្រើប្រាស់អាជ្ញាកណ្តាលនារីកាត់សេចក្តីក្នុងការប្រកួតរបស់បុរស។

Ri ធ្លាប់មានប្រវត្តិកាតសេចក្តីក្នុងនាមជាអាជ្ញាកណ្តាលច្រើនលើក ស្របពេលចាប់ផ្តើមអាជីពលើកដំបូងនៅក្នុងការប្រកួតអន្តរជាតិនៅឆ្នាំ២០០៧។

ស្នាដៃធំជាងគេរបស់នាង គឺកាត់សេចក្តីការប្រកូតវគ្គពាក់កណ្តាលព្រ័ត្រពានរង្វាន់ Women’s Olympic Football Tournament នៅក្នុងឆ្នាំ២០១៦ និង FIFA Women’s World Cup នៅកាណាដា ឆ្នាំ២០១៦ ក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣។

 

បន្ទាប់ពីបញ្ចប់ភារកិច្ចជាមួយវគ្គចែកពូល FIFA U-17  Ri នឹងចូលរួមពានរង្វាន់ 2017 AFC U-19 Women’s Championship នៅចិន ដែលចាប់ផ្តើមនៅថ្ងៃទី ១៥ តុលា ខាងមុខនេះ។

 

បញ្ជាក់ថា FIFA U-17 World Cup 2017 ឥណ្ឌា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះប្រើប្រាស់ទីក្រុង Goa, Guwahati, Kochi, Kolkata, Navi, Mumbai និង New Delhi ដោយនឹងចាប់ផ្តើមនៅថ្ងៃទី ៦ តុលា រហូតដល់ ២៨ តុលា៕

សូមចុចត្រង់នេះដើម្បីមើលបញ្ជីឈ្មោះអាជ្ញាកណ្តាលទាំងអស់…