ម្ចាស់ផ្ទះ សុីរី នឹងត្រូវទទួលក្រុុមភ្ញៀវ អូស្ត្រាលី នៅថ្ងៃទី ៥ តុលា វេលាម៉ោង ៧និង៣០នាទីល្ងាចនេះ ដោយជាការប្រកួតវគ្គជម្រុះពានរង្វាន់ពិភពលោក FIFA World Cup 2018។
ខណៈការប្រកួតនឹងធ្វើឡើងនៅលើកីឡដ្ឋាន Hang Jebat ស្របពេល សុីរី ពុំមានប្រវត្តិចាញ់នៅលើកីឡដ្ឋានជាទឹកដីកណ្តាលស្ថិតនៅទីក្រុុង Melaka របស់ ម៉ាឡេសុី នោះឡើយ។
ខណៈជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី ១០ តុលា ស្ថិតនៅកីឡដ្ឋាន Allianz រដ្ឋធានី សុីដនី ប្រទេស អូស្ត្រាលី។
ក្រុមឈ្នះពីការគិតលទ្ធផលទាំង២ជើង នឹងមានឱកាសប្រកួតជម្រុះជាមួយក្រុមចំណាត់ថ្នាក់លេខ៤នៅតំបន់អាមេរិកកណ្តាល ដើម្បីមានឱកាសឡើងទៅលេងវគ្គចែកពូលពានរង្វាន់ FIFA World Cup នៅរូស្សុី សម្រាប់ឆ្នាំក្រោយ៕
អូ