កីឡាករប្រណាំងម៉ូតូជនជាតិម៉ាឡេស៊ី ១រូប ធ្វើបានយ៉ាងល្អដោយទទួលបានចំណាត់ថ្នាក់លេខ៣ នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូពិភពលោក កម្រិតទី២ ( 2Moto GP 2017 ) ដំណាក់កាលទី១៣ ដែលទើបតែបញ្ចប់កាលពីម្សិលមិញ។

Hafizh Syahrin Abdullah គឺជាកីឡាករដែលបានបញ្ចប់នៅក្នុងការប្រកួតដំណាក់កាលទី១៣ ដែលធ្វើឡើងនៅប្រទេសសានម៉ារីណូ ដោយទទួលបានចំណាត់ថ្នាក់លេខ៣ ជាកំណត់ត្រាល្អបំផុត តាំងពីចូលរួមព្រឹត្តិការណ៍នេះពីដំណាក់កាលទី១មក ខណៈមិត្តរួមសញ្ជាតិ Khairul Idham Pawi ទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោមកីឡាករចំនួន៣១រូប។

ចំណាត់ថ្នាក់រួមនៃការប្រកួតក្នុងដំណាក់កាលទី១៣:

លទ្ធផលនេះធ្វើអោយ ចំណាត់ថ្នាក់រួមរបស់កីឡាករទាំង២ ប្រែប្រួលរៀងៗខ្លួន ជាពិសេស Hafizh Syahrin Abdullah បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ១០ ដោយមាន៦៦ពិន្ទុក្នុងដៃ ស្របពេលដែល Khairul Idham Pawi ឡើងមកឈរនៅចំណាត់ថ្នាក់លេខ២៣ តែមានតែ៩ពិន្ទុប៉ុណ្ណោះ។

តារាងចំណាត់ថ្នាក់សរុបគិតត្រឹមដំណាក់កាលទី១៣:

ដំណាក់កាលបន្ទាប់កីឡាករទាំង២រូប នឹងត្រូវត្រៀមប្រកួតក្នុងដំណាក់កាលទី១៤ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ នៅកោះ Aragon ដែលជាផ្នែកមួយនេះប្រទេសអេស្ប៉ាញ។

ការប្រកួតប្រណាំងម៉ូតូកម្រិតទី២នេះ ចែកចេញជា១៨ដំណាក់កាល ដោយចាប់ផ្ដើមតាំងពីខែមិនា និងគ្រោងនឹងបញ្ចប់ជាផ្លូវការនៅខែវិច្ឆិកា ខាងមុខនេះ៕

 

 

រូបភាព: thestar