ក្រុមបាល់ទាត់ជម្រើសជាតិនៅក្នុងតំបន់អាស៊ាន ភាគច្រើនគឺទទួលបានលទ្ធផលល្អពីការប្រកួតកាលពីម្សិលមិញ ដោយភាគច្រើនស្មើ និងមានឈ្នះ ចាញ់តែ២គូប៉ុណ្ណោះ។
ជាលទ្ធផលរួមមាន៖
– ពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2018៖
ជម្រើសជាតិថៃ ប្រកួតចាញ់ ២ទល់១ ជាមួយជម្រើសជាតិអូស្រ្តាលី នៅក្នុងពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2018 ក្នុងប្រកួតទី១០ នៅក្នុងពូល នាប្រទេសអូស្ត្រាលី។
– ពានរង្វាន់ជម្រុះជើងឯកទ្វីបអាស៊ី AFC Asain Cup UAE 2019៖
នៅក្នុងពានរង្វាន់នេះ មានក្រុមជម្រើសជាតិនៅក្នុងតំបន់ចំនួន៥ ដែលបានប្រកួត រួមមាន កម្ពុជា, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម និងសិង្ហបុរី ក្នុងនោះមានឈ្នះតែ១ក្រុមប៉ុណ្ណោះ ខណៈស្មើរហូតដល់៣ក្រុម និងចាញ់១ក្រុម។
រូបភាព: Football Association of Singapore & FA Thailand