ក្រុមចំនួន១២ដែលទទួលបានកៅអីលេងពានរង្វាន់ AFC Asian Cup 2019 ដោយស្វ័យប្រវត្តិ ត្រូវញ្ចប់ការប្រកួតសម្រាប់វគ្គជម្រុះតំបន់អាសុី នៃពានរង្វាន់ FIFA World Cup 2018 នាល្ងាចនេះ។

ជាមួយគ្នានោះ សម្រាប់ អុីរ៉ង់ និងជប៉ុន បានកក់សំបុត្រយន្តហោះទៅ រូស្សុី រួចស្រេចក្រោយដាច់ពិន្ទុពីគូប្រជែងក្នុងពូលA និងB។

សម្រាប់បច្ចុប្បន្ននេះ កូរ៉េខាងត្បូង, សុីរី, អ៊ុយប៊េគីស្ថាន និងចិន កំពុងប្រជែងគ្នានៅក្នុងពូលA រីឯ អារ៉ាប៊ីសាអ៊ូឌីត, អូស្ត្រាលី និងអារ៉ាប់រូម ពូលB។

យោងតាមរូបមន្ត FIFA World Cup 2018 បានផ្តល់កៅអីចំនូន៤ក្រុមកន្លះមកដល់តំបន់អាសុី ពោលគឺលេ១ និងលេខ២ ក្នុងពូលឡើងដោយស្វ័យប្រវត្តិស្របពេលក្រុមលេខ៣ត្រូវធ្វើប្រកួតជម្រុះជាមួយគ្នា ខណៈក្រុមឈ្នះត្រូវជួបក្រុមមកពីតំបន់អាមេរិកកណ្តាល ដើម្បីទទួលសិទ្ធលេងវគ្គចែកពូល៕