ក្លិប Perth Glory FC របស់លីគកំពូលអូស្ត្រាលី បានចុះកិច្ចសន្យាជាផ្លូវការជាមួយកីឡាករ Xavi Torres រយៈពេល១ឆ្នាំ សម្រាប់រដូវកាល២០១៧-១០៨។

ខ្សែបម្រើវ័យ៣០ឆ្នាំរូបនេះ នឹងពាំនាំយកបទពិសោធន៍បាល់ទាត់មកអូស្ត្រាលី មកពីស្រុកកំណើតរបស់ខ្លូនប្រទេសអេស្ប៉ាញ ដោយកាលពីរដូវកាលមុនលេងអោយក្លិប Sporting Gijon និងធ្លាប់លេងអោយ Barcelona, Malaga និង Getafe។

 

នៅកីឡដ្ឋាន Camp Nou, Torres ធ្លាប់ធ្វើជាកូនក្រុមអ្នកចាត់ការទូទៅក្លិប Manchester City នាពេលបច្ចុប្បន្នលោក Pep Guardiola នៅឈុតបម្រុង ខណៈធ្លាប់បង្ហាញខ្លួនចំនូន២លើកនៅ La Liga អំឡុងឆ្នាំ២០០៩។

« ខ្ញុំពិតជាសប្បាយចិត្តពេលមកទីនេះ » សម្តីរបស់គាត់ប្រាប់ទៅក្លិបនាថ្ងៃនេះ។

« ខ្ញុំធ្លាប់លឺគេនិយាយអំពីចំណុចល្អរបស់ក្លិប និងលីគ ពី Diego Castro និង Kenny Lowe ខណៈពេលនេះខ្ញុំចង់ឈ្នះអ្វីមួយជាមួយ Perth Glory »។

Torres បានក្លាយជាកីឡាករទី៦របស់លោក Kenny Lowe ដែលនាំយកមក Perth Glory នារដូវកាលនេះបន្ទាប់ពី Scott Neville, Jacob Poscoliero, Mitch Nichols និង Jake Brimmer។