ក្លិបនៅលីគកំពូលឥណ្ឌា ( Indian Super League ) Kerala Blasters បាននាំយកអតីតកីឡាករ Manchester United និង Tottenham Hotspur ខ្សែប្រយុទ្ធ Dimitar Berbatov សម្រាប់ត្រៀមខ្លួនមុនរដូវកាលថ្មី ២០១៧-២០១៨ ចាប់ផ្តើម។

បុរសវ័យ៣៦ឆ្នាំ បានចុះកិច្ចសន្យារយៈពេល១ឆ្នាំ ដោយពុំមានតម្លៃខ្លូនក្រោយចាកចេញពីក្លិបរបស់ក្រិច PAOK Salonika កាលពីខែ មិថុនា ឆ្នាំ២០១៦។

Berbatov គឺជាកីឡាកររបស់ជម្រើសជាតិប៊ុលហ្គារី ទាត់បញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាត្តដោយរកបាន ៤៨គ្រាប់ ក្នុងចំណោម៧៩ប្រកួត។ បានចូលរួមជាមួយ United ពី Spurs កាលពីឆ្នាំ២០០៨ ក្នុងតម្លៃឯកត្តកម្ម ៣០លានផោន។

នៅជាមួយ Manchester កីឡាកររូបនេះទាត់បញ្ចូលទី៤៨គ្រាប់ ក្នុងចំណោម ១០៨ប្រកួតនៅ Premier League និងឈ្នះពាន២លើក។

Berbatov នៅចូលរួមជាមួយគ្រូបង្វឹកថ្មី Rene Meulensteen របស់ក្លិប Kerala ដែលធ្លាប់ធ្វើការជាមួយគ្នាកាលពីនៅ Old Trafford និង Fulham។

កាលពីសប្តាហ៍មុនក្លិបឥណ្ឌាក៏បានចុះកិច្ចសន្យាជាមួយអតីតខ្សែការពារក្លិប Manchester United កីឡាករ Wes Brown៕

ព័ត៌មានពាក់ព័ន្ធ៖ ខ្សែការពារធ្លាប់ឈ្នះពាន PREMIER LEAGUE ៥ដងផ្លាស់មកលេងអោយក្លិប KERALA BLASTERS របស់ឥណ្ឌា