ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ លើវិញ្ញាសារកីឡាបាល់ទាត់នឹងបន្តការប្រកួតទី៤ នៅល្ងាចនេះសម្រាប់ពូល A ជាមួយនឹងការប្រកួតចំនួន២គូដូចសព្វដង តែអ្វីដែលពិសេសក្រុមខ្លាំង មីយ៉ាន់ម៉ា ត្រូវប៉ះជាមួយម្ចាស់ផ្ទះ ម៉ាឡេស៊ី។

សម្រាប់ការប្រកួតនៅថ្ងៃនេះរួមមាន U-22 ព្រុយណេ នឹងត្រូវជួបប្រកួតជាមួយ U-22 ឡាវ ស្របពេលដែលមួយគូទៀត U-22 មីយ៉ាន់ម៉ា ជួប U-22 ម៉ាឡេស៊ី ខណៈសិង្ហបុរីសម្រាក។

កម្មវីធីប្រកួតពេញលេញៈ

 

គួរបញ្ជាក់ថា ម៉ោងនៅប្រទេសម៉ាឡេស៊ី ដើរលឿនជាងម៉ោងនៅកម្ពុជា ១ ម៉ោង ដូចនេះបានសេចក្ដីថា ការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៧:៤៥ យប់៕