ប្រវត្តិសាស្ត្រនឹងកើតឡើងសម្រាប់សហព័ន្ធបាល់ទាត់អាសុី បន្ទាប់ពីអនុញ្ញាតដាក់អោយប្រើប្រាស់ជាលើកដំបូងក្នុងការប្រើប្រាស់ប្រព័ន្ធ Additional Assistant Referee (AAR) ដោយនឹងចាប់ផ្តើមអនុវត្តន៍នៅក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Champions League 2017 នៅថ្ងៃទី ២១ ខែ សីហា ខាងមុខនេះ។
ប្រព័ន្ធ AAR គឺជាការដាក់បន្ថែមនៅជំនួយអាជ្ញាកណ្តាល២រូបទៅនៅពីខាងក្រោយទីក្រុមទាំងសងខាង ពោលគឺអត្ថប្រយោជន៍ជួយសម្រួលក្នុងជួយសម្រេចនៃការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ជាពិសេសបំផុតគឺសម្រាប់គ្រាប់បាល់បញ្ចូលទី នៅតំបន់ខ្សែបន្ទាត់ទី។
ស្របពេលដែលសហព័ន្ធ នឹងពិចារណពីផលប្រយោជន៍ប្រព័ន្ធ ARR អាចបន្ថែមក្នុងការដាក់អោយប្រើប្រាស់នៅពានរង្វាន់ AFC Cup 2018, AFC U-23 Championship 2017 និង AFC Asian Cup 2019៕