អត្តពលិកជម្រើសជាតិកាតា Mutaz Essa Barshim បានដណ្តើមមេដាយមាសពីប្រភេទកីឡាលោតកម្ពស់នៅក្នុងពានរង្វាន់ IAAF World Championships 2017 ទីក្រុងឡុងដ័ ចក្រភពអង់គ្លេស។

កីឡាកររូបនេះលោតបានកម្ពស់ ២.៣៥ម៉ែត្រ ដែលជាកំណត់ត្រាលោតបានខ្ពស់ជាងគេលំដាប់ទី២ពិភពលោកបន្ទាប់ពីអត្តពលិកគុយបា Javier Sotomayor ធ្វើបានដល់ទៅ ២.៤៥ម៉ែត្រ កាលពី២៤ឆ្នាំមុន ទទួលបានមេដាយប្រាក់ និងសំរិទ្ធ កាលពីព្រឹត្តការណ៍ Olympic ២លើកកន្លងទៅ និងIAAF World Championships 2013។

« ជាការប្រកួតដំបូងនៅក្នុងកម្រិតពិភពលោក ហើយខ្ញុំបានឈ្នះឈ្នះវា » សម្តីរបស់ Barshim ។ « ខ្ញុំក៏បានរំពឹងទុកដែលថានឹងធ្វើវាបានកាលពីមុនការប្រកួត ដូច្នេះខ្ញុំសប្បាយចិត្តអាចធ្វើបាន »៕

លទ្ធផលសរុប៖

1. Mutaz Essa Barshim (Qatar) 2.35
2. Danil Lysenko (Authorised Neutral Athlete) 2.32
3. Majed Aldin Ghazal (Syria) 2.29
4. Edgar Rivera (Mexico) 2.29
5. Mateusz Przybylko (Germany) 2.29
6. Ilya Ivanyuk (Authorised Neutral Athlete) 2.25
6. Robert Grabarz (Britain) 2.25
8. Bryan McBride (U.S.) 2.25
9. Bohdan Bondarenko (Ukraine) 2.25
10. Eike Onnen (Germany) 2.20