អ្នកគាំទ្រនៃក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន ច្រើនជាង ២,០០០ នាក់ បានទៅទីក្រុង Beirut ក្នុងការចូលរួមទស្សនាការប្រកួតវីរៈបុរសរបស់ខ្លួន នៅប្រទេសលីបង់។

ចំនួននៃអ្នកគាំទ្រដែលតទៅចូលរួមទស្សនារហូតដល់ច្រើនជាង ២,០០០ នាក់ គឺនៅក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះប្រចាំពូល ដោយហ្វីលីពីន ប្រកួតជាមួយ កាតា និងបានយកឈ្នះដោយលទ្ធផល ៨០ទល់នឹង៧៤ និងបានកក់កៅអីឡើងទៅចាំវគ្គ៨ក្រុមចុងក្រោយ។

ក្រៅតែពីចូលរួមទស្សនាការប្រកួត នៅក្រោយចប់ការប្រកួតមានពិធីជួបជុំនៅក្រៅទីលាន ផងដែរ។

ទិដ្ឋភាពខ្លះៗរបស់អ្នកគាំទ្រហ្វីលីពីន:

កួរបញ្ជាក់ថា ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន នឹងត្រូវឡើងទៅចាំវគ្គ៨ក្រុមចុងក្រោយ ចាំពីការឈ្នះរវាង ជប៉ុន ជាមួយ កូរ៉េខាងត្បូង ខណៈការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ខាងមុខនេះ៕

 

ចុចអាន: ជម្រើសជាតិបាល់បោះហ្វីលីពីន ឈរជាក្រុមកំពូលតារាងនៃពានរង្វាន់បាល់បោះប្រចាំទ្វីបអាស៊ី

 

រូបភាព: fiba.com