យោងតាមការចុះផ្សាយរបស់សារព័ត៍មានអុីតាលីបានអោយដឹងថា AC Milan គ្រោងនឹងបើកសាលាបាល់ទាត់ថ្នាលយុវជន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅចិន។
ក្លិបមកពី Serie A មានឈ្មោះហៅក្រៅថា ( Rossoneri: ក្រហម និង ខ្មៅ ) បច្ចុប្បន្នកំពុងគ្រប់គ្រងដោយជនជាតិចិន លោក Yonghong Li បន្ទាប់ពីទិញភាគហ៊ុនក្លិបទាំងមូលកាលពីខែ មេសា កន្លងទៅ។
Milan បានចំណាយថវិកាជាង២០០លានផោន សម្រាប់ការដោះដូរកីឡាករនារដូវក្តៅ បូករួមទាំងការចំណាយទិញ ៤២លានអឺរ៉ូលើកីឡាករ Leonardo Bonucci ពីគូប្រជែង Juventus។
សារព័ត៍មាន La Republica បានទម្លាយថា Milan នឹងបើកសណ្ឋាគារ, សារមន្ទីរ, ហាងទំនិង និងភោជនីយដ្ឋាន សម្រាប់ទស្សនីយភាពផ្សេងទៀត។
សម្រាប់បរិក្ខារកីឡានោះរូមមាន កីឡដ្ឋាន, ទីលានសម្រាប់យុវជនថ្នាល, មន្ទីរពេទ្យ និងមជ្ឈមណ្ឌលសម្រាប់វិភាគវីដេអូរាល់ការប្រកួត។
Milan កំពុងផ្សារភ្ជាប់ទំនាក់ទំនងជាមួយវិស័យបាល់ទាត់ចិន បន្ទាប់ពីពួកគេមានមហិច្ឆិតារៀបចំដេញថ្លៃធ្វើម្ចាស់ផ្ទះ FIFA World Cup 2030៕