បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បង្ហាញបំណងចង់បានអាជ្ញាកណ្ដាលជាជនជាតិបរទេស ដើម្បីមកធ្វើអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងលីគកំពូលរបស់ខ្លួន 2017 Liga 1 ចាប់ពីជើងទី ២ តទៅ ឥលូវនេះសហព័ន្ធដដែលបានប្រកាសពីសមាសភាពអាជ្ញាកណ្ដាលបរទេសជាផ្លូវការ។
អាជ្ញាកណ្ដាលដែលមកកាត់សេចក្ដីនៅលីគកំពូលឥណ្ឌូនេស៊ី គឺរួមមានជនជាតិអូស្រ្តាលី ចំនួ៣រូប និងអាជ្ញាកណ្ដាលជនជាតិ តាជីគីស្ថាន ចំនួន៣រូបផងដែរ ដោយអាជ្ញាកណ្ដាលទាំង៦រូបនេះ នឹងចាប់ផ្ដើមកាត់សចក្ដីពីថ្ងៃទី០២ រហូតដល់ថ្ងៃទី១៥ ខែសីហាតទៅ។
យ៉ាងណាមិញអាជ្ញាកណ្ដាលចំនួន២ឈុតទៀតនឹងមកដល់ រួមមានឈុតទី២ គ្រោងនឹងមកដល់នៅថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែដដែល និងឈុតទី៣ ពីថ្ងៃទី២៩ ខែសីហា រហូតដល់ថ្ងៃទី១១ ខែកញ្ញា។
ការប្រើប្រាស់អាជ្ញាកណ្ដាលបរទេសត្រូវបានគេរំពឹងថានឹងធ្វើឱ្យការប្រកួតប្រជែងខ្ពស់បំផុតនៅក្នុងកីឡាបាល់ទាត់នៅឥណ្ឌូណេស៊ី ដើម្បីអោយកាន់តែមានភាពថ្លៃថ្នូរ និងគ្មានការមិនពេញចិត្តក្នុងការដឹកនាំការប្រកួតរាល់សប្តាហ៍៕
រូបភាព: goal.com