អត្តពលិកមកពីតំបន់អាស៊ានចំនួន ១០នាក់ មកពីប្រទេសចំនួន៨ នឹងចេញទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោក 2017 IAAF World Championship ដែលធ្វើឡើងនៅទីក្រុង London នៅចក្រភពអង់គ្លេស។

តាមវិបសាយផ្លូវការរបស់សហព័ន្ធកីឡាអត្តពលកម្មពិភពលោក បានបង្ហាញថា កីឡាករមកពីតបន់អាស៊ានចំនួន១០រូប ស្មើនឹង៨ប្រទេស នឹងចូលរួមក្នុងព្រឹត្តិការណ៍ធំប្រចាំឆ្នាំមួយនេះ ដោយក្នុងនោះរួមមាន ព្រុយណេ ១រូប, កម្ពុជា ១រូប, ឥណ្ឌូនេស៊ី ១រូប, ឡាវ ១រូប, ម៉ាឡេស៊ី ១រូប, មីយ៉ាន់ម៉ា ១រូប, ហ្វីលីពីន ១រូប,  ថៃ ២រូប និងវៀតណាម ១រូប។

ប្រទេសដែលមិនបានបញ្ចូនអត្តពលិកចូលរួមនៅក្នុងតំបន់អាស៊ាននេះគឺមាន សិង្ហបុរី និងទីម័រខាងកើត ដោយមិនបង្ហាញពីអត្តពលិកដែលចូលរួមឡើយ។

ព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោក 2017 IAAF World Championship គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០៤ ខែសីហា រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ដោយក្រៅតែពីប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួនធំចូលរួមក៏នៅមានប្រទេសមកពីស្ទើរជុំវិញពិភណលោកចូលរួមប្រកួតផងដែរ។

វិញ្ញាសារដែលត្រូវបានដាក់អោយប្រកួតរួមមានទាំងអស់ចំនួន ២២ វិញ្ញាសារ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោក IAAF World Championship ធ្វើឡើងជាលើកទី១៦ហើយ ដោយធ្វើនៅរៀងរាល់២ឆ្នាំម្ដង ដោយអត្តពលិកមកពីសហរដ្ឋអាមេរិក គឺជាអត្តពលិកដែលជោគជ័យជាងគេនៅក្នុងព្រឹត្តិការណ៍នេះចាប់តាំងពីបង្កើតនៅឆ្នាំ ១៩៨៣មក៕

 

រូបភាព: iaaf.org