នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ ២០១៧ នេះក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា នឹងបន្តការប្រកួតទី២របស់ខ្លួនទល់នឹង ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំជប៉ុន ប្រចាំពូល J នៃពានរង្វាន់ AFC U-23 Championship 2018 ដែលកម្ពុជាជាម្ចាស់ផ្ទះ។

ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាចដដែល នៅលើទីលាននៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ។

មុនជួបគ្នា ក្រុម U-23 ជប៉ុន ធ្វើបានយ៉ាងល្អឥតខ្ចោះ ដោយបានយកឈ្នះ U-23 ហ្វីលីពីន ដោយលទ្ធផល ៨ទល់០ ស្របពេលដែល U-23 កម្ពុជា ធ្វើបានល្អគួរសមដោយបានស្មើជាមួយ U-23 ចិន នាជំនួបបើកឆាកដូចគ្នា។

តារាងចំណាត់ថ្នាក់មុនជួបគ្នា:

គួររំលឹកថា ក្រុមទាំងពីរពុំធ្លាប់មានប្រវត្តិជួបគ្នាឡើយនៅក្នុងពានរង្វាន់យុវជនអាយុក្រោម២៣ឆ្នាំនេះ ដោយជំនួបនេះគឺជាជំនួបប្រវត្តិសាស្ត្ររវាងក្រុមទាំង២។

ក្រៅតែពីជំនូួបរវាងក្រុមទាំង ២ ក៏នៅមានជំនួបរវាង U-23 ចិន ដែលនឹងត្រូវជួបប្រកួតជាមួយ U-23 ហ្វីលីពីន នៅវេលាម៉ោង ៣:៣០ នាទីរសៀលផងដែរ៕