ការប្រកួតបាល់ទះ International Women’s Volleyball Cup ដែលធ្វើឡើងនៅប្រទេសវៀតណាម បានបញ្ចប់ជាផ្លូវការ ដោយជើងឯកគឺបានទៅក្រុម U-23 ជប៉ុនស្ត្រី បន្ទាប់ពីឈ្នះ ឥណ្ឌូនេស៊ី ដោយលទ្ធផល ៣សិតទល់០។

ការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះវៀតណាម បានចាប់ផ្ដើមកាលពីថ្ងៃទី០៨ ខែកក្កដា ដោយមានក្រុមចំនួន៧ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះវៀតណាម ចំនួន២ក្រុម ក្រុមបាល់ទះនារីឈុតធំ និងឈុតអាយុក្រោម១៨ឆ្នាំ, ឥណ្ឌូនេស៊ី, ថៃ អាយុក្រោម១៨ឆ្នាំ, ជប៉ុនអាយុក្រោម២៣ឆ្នាំ, Suwon Hyandia របស់កូរ៉េ និងក្រុម Beijing University ត្រូវបានបែងចែកចេញជា២ពូល ពូល A មាន៣ក្រុម និងពូល B មាន៤ក្រុម។

ឆ្លងកាតការប្រកួតដ៏ស្វិតស្វាញ ក្រុម U-23 ជប៉ុនស្រ្តីដែលត្រូវបានគេទទួលស្គាល់ជាក្រុមដែលពោរពេញទៅដោយសិស្សសាលា ធ្វើបានយ៉ាងល្អបំផុតដោយឈ្នះ គ្រប់ការប្រកួតទាំងអស់ជាមួយនឹងកំណត់ត្រាមិនមានរងបរាជ័យសូម្បីតែ១សិត។

លទ្ធផលការប្រកួតនៅវគ្គជម្រុះតាមពូល:

  • ពូល A:

  • ពូល B:

ការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ:

បញ្ជាក់ថា ពានរង្វាន់ International Women’s Volleyball Cup គឺជាពានរង្វាន់ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះវៀតណាម ខណៈឆ្នាំនេះជាឆ្នាំទី១៤ហើយដែឡពានរង្វាន់នេះបង្កើតឡើង ខណៈក្រុមដែលជោគជ័យជាក្រុមក្រុមម្ចាស់ផ្ទះវៀតណាមនេះផ្ទាល់តែម្ដង ដោយធ្លាប់ឈ្នះរហូតដល់ ៤ ដង៕

រូបភាព: vietnamnews.vn