ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំ សិង្ហបុរី បានត្រលប់មកយកឈ្នះ ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឥណ្ឌា វិញក្នុងការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិកាលពីម្សិលមិញដោយលទ្ធផល ១ទល់០ បន្ទាប់ពីចាញ់នៅប្រកួតដំបូង។

នៅចាំបានថា កាលបីថ្ងៃទី០៩ ខែកក្កដា កន្លងទៅថ្មីៗនេះ U-23 សិង្ហបុរី បានចាញ់ U-23 ឥណ្ឌា ដោយលទ្ធផល ០ទល់១ ប៉ុន្តែបានត្រលប់មកយកឈ្នះវិញនៅជំនួបលើកទី២ ១ទល់០ វិញកាលពីយប់ថ្ងៃទី១២ ម្សិលមិញ។

គួរបញ្ជាក់ថា ជម្រើសជាតិអាយុក្រោម២៣ឆ្នាំសិង្ហបុរី យកការប្រកួតនេះដើម្បីជាការត្រៀមប្រកួតក្នុងពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះ នៅក្នុងពូល F ជាមួយ U-23 អូស្ត្រាលី, ព្រុយណេ និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដែលនឹងប្រកួតនៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី ២៣ ខែកក្កដា នេះ៕

 

រូបភាព: Football Association of Singapore