មន្ត្រីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ១ ពិភពលោក លើសហ័ន្ធដែលមានស្នារដៃល្អ និងមានការដឹកល្អជាងគេ ទូទាំងពិភពលោក ត្រឡប់មកប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៤ ខែកក្តដា ម្សិលមិញ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីសហ័ពន្ធប៊ូល និងប៉េតង់អន្តរជាតិ សម្រេចឲ្យប្រទេសកម្ពុជា ឈ្នះពាន់រង្វាន់ធំលំដាប់ពិភពលោក កាលពេលថ្មីៗ នេះ ។
ជាគ្នានេះ លោក ព្រហ្ម ឌិន អនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដឹកនាំប្រតិភូទៅទទួលពានរង្វាន់ពិភពលោក នៅទីក្រុង Marseille ប្រទេសបារាំង មានប្រសាសន៍ថា នេះជាពាន់រង្វាន់ទី៧ ខណៈប្រទេសចំនួន ៦ផ្សេងទៀត ត្រូវបានសហ័អន្តរជាតិ ផ្តល់ឲ្យពួកគេរួចមកហើយ ។ លោកបន្តទៀតថា គោលបំណងរបស់សហព័ន្ធមិនត្រឹមតែទៅទទួលពានរង្វាន់ថ្នាក់ពិភពលោកនេះទេ ហើយក៏បានជួបសំណេះសំណាល់ជាមួយអនុប្រធានសហព័ន្ធអន្តរជាតិ ដើម្បីពួកគេជួយផ្នែកច្ចេកទេស និងផ្តល់សម្ភារៈមួយចំនួន ដើម្បីការរៀបចំព្រឹត្តិការណ៍កីឡាប៊ូល និងប៉េតង់ពិភពលោក ដែលប្រទេសកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០១៩ ផងដែរ។ ហើយសហព័ន្ធប៉េតង់ អន្តរជាតិក៏អនុញាតិឲ្យប្រតិភូកម្ពុជា ធ្វើទស្សនៈកិច្ចការប្រកួតពិភពលោកនោប្រទេសចិន នៅក្នុងឆ្នាំនេះ ដើម្បីទទួលការស្វែងយល់ពីការរៀបចំការប្រកួត ទីលាន ក៏ដូចជាច្បាប់ការប្រកួតមួយចំនួន ស្របទៅលក្ខណច្បាប់របស់សហព័ន្ធអន្តរជាតិផង។ លោកបានបញ្ជាក់ថា អនុប្រធានសហព័ន្ធប៉េតង់អន្តរជាតិ បានសន្យាថា និងមកបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកប៉េតង់នៅកម្ពុជាបន្ថែមទៀត ដោយចែកចេញបីកម្រិត ផ្សេងៗ គ្នា។
លោក ប៊ូជុំ សេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រទេសថា សម្រាប់ពានរង្វាន់លេខ១ ពិភលោកនេះ នៅក្នុងតំបន់ស៊ីប្រទេសកម្ពុជា ជាប្រទេសទី៣ បន្ទាប់ប្រទេសថៃ និងប្រទេស ម៉ាឡេស៊ី ។ លោកមានប្រសាសន៍បន្តទៀតថា សហព័ន្ធអន្តរជាតិ និងមកជួយបណ្តុះបណ្តាលគ្រូបង្វឹកកម្ពុជា ដោយនអត្តពលិកកម្ពុជាធ្លាប់មានស្មារដៃ និងឈ្នះមេដាយពិលោកជាច្រើនមកហើយ ប៉ុន្តែនៅតែគ្រូបង្វឹក ពុំទាន់ទទួលបានកម្រិតពិភពលោកនៅឡើយ ដូច្នេះដើម្បីទទួលបានកម្រិតថ្នាក់អន្តជាតិ ឆ្លងកាត់ការវាយតម្លៃពីសហព័ន្ធអន្តរជាតិដែលមាន ៣កម្រិត ថាគ្រូបង្វឹកកម្ពុជា ត្រូវជាប់នៅកម្រិតមួយណា ហើយពួកគេនឹងធ្វើការវាយតម្លៃនាឆាប់ៗ ខាងមុខនេះ ។
គូររំលឹកផងដែរថា សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា ធ្លាប់មានស្មារដៃជាច្រើលើឆាកអន្តរជាតិច្រើន ដោយពីដឹកនាំអត្តពលិក ឈ្នះមេដាយពិភពលោកចំនួន ៧គ្រឿង មានមេដាយមាស ៤គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង។