ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីក បានទម្លាក់ជប៉ុន តាមរយៈលទ្ធផលវាយបក៣ទល់នឹង២ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2018 នៅថ្ងៃចន្ទ ទី០២ មិថុនា។

គ្រាប់​បាល់​របស់​ Haraguchi នាទី​៤៨​ និង​ Takashi Inui នាទី​៥២ មិន​អាច​ជួយ​ឲ្យ​ក្រុម​មក​ពី​អាស៊ី​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន​ទេ​បន្ទាប់​ពី​ បែលហ្សិក​ដាក់​៣​គ្រាប់​វិញ​​ទម្លាយ​សំណាញ់​ដោយ​ Vertonghen នាទី​៦៩, Fellaini ៧៤, Chadli ៩០+៤។

ក្រោយពីទទួលបានជ័យជម្នះ ក្រុមរហស្សនាមបិសាចក្រហមគឺ​ជា​ក្រុម​ដំបូង​ដែល​វាយ​បក​យក​ឈ្នះ​គូ​ប្រកួត​នៅ​នាទី​៩០​+ នៅ​ World Cup គិត​ចាប់​តាំង​ពី​ព័រទុយហ្គាល់​ធ្លាប់​ធ្វើ​បាន​កាល​ពី​ឆ្នាំ​១៩៦៦ ដោយ​យក​ឈ្នះ​កូរ៉េ​ខាង​ជើង​ដោយ​លទ្ធផល​ ៥​ទល់​នឹង​៣។

គួរបញ្ជាក់ថា ក្រុមលោក Roberto Martinez នឹងត្រូវបន្តដំណើររបស់ខ្លួនទៅជួបជាមួយក្រុមសាំបាប្រេស៊ីលនៅវគ្គ៨ក្រុមចុងក្រោយជាបន្តទៀតនៅថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ។

ទស្សនាវីដេអូ៖