ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានយកឈ្នះអាហ្សង់ទីន ដោយ​លទ្ធផល ៤ទល់នឹង៣ ក្នុងការប្រកួត FIFA World Cup 2018 វគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃសៅរ៍ ទី៣០ មិថុនា។

ក្នុងជំនួបនាកីឡដ្ឋាន Kazan Arena ខ្សែប្រយុទ្ធ Antonie Griezmann ស៊ុតបាល់១១ម៉ែត្រឲ្យក្រុមមាន់គកនាំមុខ១ទល់នឹង០ នៅនាទី១៣ មុន Angel Di Maria ស៊ុតពីចម្ងាយផុតដៃអ្នកចាំទី Hugo Lloris តាមស្មើនៅនាទី៤១។

លុះឈានចូលដល់វគ្គទី២ Gabriel Mercado រកគ្រាប់បាល់ឲ្យអាហ្សង់ទីនាំមុខ២ទល់នឹង១ នៅនាទី៤៨ ហើយនៅនាទី​៥៧ Bavard បាន​រក​គ្រាប់​បាល់​ជួយ​បារាំង​តាម​ស្មើ​ ២-២។ ដោយឡែកនៅនាទីទី៦៤ និង នាទី៦៨ Kylian Mbappe ស៊ុតគ្រាប់ឲ្យបារាំង នាំមុខ៤ទល់នឹង២។ ដល់នាទី៩០បូក៣ Sergio Aguero តែតបញ្ចូលទីតាមពីក្រោយ៤ទល់នឹង៣ តែយឺតពេលអស់ទៅហើយ ដោយក្រុមមាន់គកបារាំងជាអ្នកឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ៕

ទស្សនាវីដេអូ៖​