ក្រុមជម្រើសជាតិជប៉ុនបានវាយបកតាមស្មើក្រុមជម្រើសជាតិសេណេហ្គាល់បានវិញ២ទល់នឹង២នៃការប្រកួតពានរង្វាន់ FIFA World Cup 2018 នៅក្នុងពូល H ដែលនេះគឺជាជំនួបវិលជុំសន្សំពិន្ទុលើកទី២។
ខ្សែបម្រើប្រយុទ្ធ Sadio Mane គឺជាអ្នករកគ្រាប់បាល់នាំមុខឲ្យក្រុមមកពីទ្វីបអាហ្រ្វិក ខណៈខ្សែបម្រើ Takishi Inui រកគ្រាប់បាល់តាមស្មើមកវិញឲ្យក្រុមរហស្សនាមសាម៉ូរ៉ៃជប៉ុន។ លុះចូលមកដល់វគ្គទី២ Moussa Wague បានបន្ថែមការនាំមុខម្តងទៀតឲ្យសេណេហ្គាល់ ប៉ុន្តែខ្សែប្រយុទ្ធដែលធ្លាប់ស៊ុតចូលកម្ពុជា Keisuke Honda ក៏បានស៊ុតតាមស្មើមកវិញ ដោយលទ្ធផល២ទល់នឹង២នេះបន្តរហូតដល់ចប់ការប្រកួតតែម្តង។
គិតត្រឹម២ប្រកួតនេះ ជប៉ុនមាន៤ពិន្ទុស្មើគ្នាជាមួយសេណេហ្គាល់ក្រោយពីឈ្នះ១ និង ស្មើ១លើក។
ទស្សនាវីដេអូ៖