ចំណាត់ថ្នាក់សម្រាប់ប្រភេទកីឡាវាយសីពិភពលោក World Badminton Federation (BWF) បានចេញជាផ្លូវការហើយសម្រាប់សប្ដាហ៍ទី២៦ នៃឆ្នាំ២០១៧នេះ ជាមួយនឹងវិញ្ញាសារចំនួន៥ រួមមានឯកត្តជនបុរស ឯកត្តជននារី វាយគូបុរស វាយគូនារី និងវាយគូបុរស-នារី។
សម្រាប់វិញ្ញាសារឯកត្តជនបុរស មានកីឡាករមកពីតំបន់អាស៊ានចំនួន១រូបដែលស្ថិតនៅក្នុងចំណោមកីឡាករកំពូលទាំង១០ ពោលគឺកីឡាករមកពីប្រទេសម៉ាឡេស៊ី Lee Chong Wie ស្របពេលដែលក្នុងចំណោមកីឡាករកំពូលទាំង១៥ មានកីឡាករមកពីតំបន់អាស៊ាន១រូបទៀតផងដែរ នោះកឺកីឡាករមកពីថៃ Tanongsak Saensomboonsuk។
តារាងចំណាត់ថ្នាក់កំពូលទាំង១៥ នៃវិញ្ញាសារឯកត្តជនបុរស:
វិញ្ញាសារឯកត្តជននារីវិញ មានកីឡាការិនីមកពីតំបន់អាស៊ានចំនួន១រូបប៉ុណ្ណោះ ដែលស្ថិតនៅក្នុងចំណោមកីឡាករកំពូលទាំង១០ ពោលគឺកីឡាការិនីមកពីប្រទេសថៃ Ratchanok Intanon ស្របពេលដែលក្នុងចំណោមកីឡាករកំពូលទាំង១៥ មានកីឡាករមកពីតំបន់អាស៊ាន២រូបទៀតផងដែរ ដែឡសុទ្ធសឹងជាកីឡាការិនីមកពីថៃរួមមានកីឡាការិនី Busanan Ongbamrungohan និងកីឡាការិនី Nitchaon Jindapol។
តារាងចំណាត់ថ្នាក់កំពូលទាំង១៥ នៃវិញ្ញាសារឯកត្តជននារី:
តារាងចំណាត់ថ្នាក់កំពូលទាំង១៥ នៃវិញ្ញាសាវាយគូបុរស:
តារាងចំណាត់ថ្នាក់កំពូលទាំង១៥ នៃវិញ្ញាសាវាយគូនារី:
តារាងចំណាត់ថ្នាក់កំពូលទាំង១៥ នៃវិញ្ញាសាវាយគូបុរស-នារី:
គួរបញ្ជាក់ថា ចំណាត់ថ្នាក់សម្រាប់ប្រភេទកីឡាវាយសីពិភពលោក World Badminton Federation (BWF) ចេញនៅរៀងរាល់១សប្ដាហ៍ម្ដង៕
រូបភាព៖ bwfbadminton