អត្តពលិកវាយសីវ័យក្មេងចំនួន១២រូប ប្រចាំទីក្រុងហូជីមិញ គ្រោងចេញទៅហ្វឹកហាត់រយះខ្លីនៅប្រទេសថៃ ដើម្បីស្វែងរកអ្នកមានទេព្យកោសល្យប្រចាំទីក្រុង។

អត្តពលិក រួមទាំងគ្រូបង្វឹកនឹងសម្រួចជំនាញរបស់ខ្លួន នៅទីលានហ្វឹកហាត់ដែលមានឈ្មោះថា SCG Badminton Academy ដែលមានទីតាំងនៅទីក្រុង ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។

ដំណើរឧបត្ថម្ភហ្វឹកហាត់នេះគឺជា ទស្សនវិស័យរបស់ក្រុមហ៊ុន SCG ដែលមានបំណងចង់អភិវឌ្ឍន៍ជីវិតរស់នៅជាមួយកីឡា ជាមួយនឹងគោលដៅយូរអង្វែង។

ចាប់តាំងពីឆ្នាំ២០០២មក វៀតណាមពុំទាន់មានកីឡាករណាម្នាក់ដែលអាចលោតដល់កម្រិតពិភពលោកលើកីឡាវាយសីនេះឡើយ ពីព្រោះមានអ្នកមានទេេពកោសល្យ ប៉ុន្តែខ្វះការគាំទ្រ និងឧបត្ថម្ភ ដើម្បីជំរុញពួកគេបន្ថែម។ ការលើកឡើងរបស់ប្រធានសហព័ន្ធកីឡាវាយសីប្រចាំទីក្រុងហូជីមិញ។

ប្រធានដដែលបានបន្ថែមថា ការបញ្ចូនអត្តពលិកទៅកាន់ប្រទេសថៃគឺជាការចាប់ផ្ដើមដ៏ល្អ ដោយសារ SCG Academy​ គឺជាទីតាំងហ្វឹកហាត់ដែលមានលក្ខណអាជីព បើទោះបីជាវាមានរយះពេលខ្លី ប៉ុន្តែវាពិតជាមានសារះសំខាន់ក្នុងលើកកម្ពស់កីឡាវាយសីវៀតណាម។

 

 

 

គួរបញ្ជាក់ថា  SCG Academy បានបណ្ដុះបណ្ដាលកីឡាករល្អៗជាច្រើនដូចជា បច្ចុប្បន្នកីឡាការិនី លេខ៨ពិភពលោក  Ratchanok Intanon និងកីឡាករលេខ១ពិភពលោក Tanongsak Saensomboonsuk ជាដើមសុទ្ធសឹងតែជាថ្នាលដែលចេញពីក្លិប SCG Academy៕

 

រូបភាព: vietnamnews